Photo of Luis Suarez
Luis Suarez of FC Barcelona

ខ្សែប្រយុទ្ធ Luis Suarez បាននិយាយថា ក្រុម Barcelona មានអារម្មណ៍ថា Neymar មិនមានវត្តមាននៅក្នុងក្របខ័ណ្ឌ  La Liga នៅរដូវកាលនេះ។

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះបានផ្ទេរនៅក្នុងតម្លៃខ្លួន 222 លានផោនទៅកាន់ក្លឹប Paris Saint-Germain នៅរដូវកាលនេះដែលគាត់បានជួយក្រុម Ligue 1 ឱ្យឈរនៅលើកំពូលតារាងនិងជាកន្លែងមួយក្នុងវគ្គជម្រុះនៃក្របខ័ណ្ឌ Champions League ។

រូបគេស៊ុតបញ្ចូលទីបានចំនួន 11 គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន 12 លើកក្នុងការប្រកួតទាំងពីរ ខណៈកំពុងបញ្ចូនបាល់ បានចំនួន 9 គ្រាប់បន្ថែមទៀត។

ទន្ទឹមនឹងនេះដែរ Suarez បានខិតខំលេងឱ្យមានទម្រង់លេងល្អ និងស៊ុតបាល់បញ្ចូលទីដោយបានបីគ្រាប់ក្នុង 14 ប្រកួតរបស់គាត់បើទោះបីជាក្រុម Barcelona ឈរនៅលើកំពូលតារាង La Liga ក៏ដោយ ក៏ Vallecia មាន 4 ពិន្ទុ ហើយនិង 8 ពិន្ទុ ពី Real Madrid ។

Suarez បានប្រាប់ព៍ត័មាន Sport ថា: “យើងនឹក Neymar យ៉ាងខ្លាំងនៅលើទីលាន ប៉ុន្តែលើសពីនេះទៀតដោយសារតែគាត់មានចំនុចពិសេស។ គាត់បាននិយាយថា វាមានភាពសប្បាយរីករាយដែលគាត់បានអោយ សុភមង្គល និង​ សេចក្តីស្រលាញ់គ្រប់ពេលវេលា។ គាត់មានសារៈសំខាន់សម្រាប់ពួកយើង។

Suarez បានបន្ថែមថា: Messi និងខ្ញុំ បានព្យាយាមធ្វើអ្វីដែលនឹងផ្តល់ផលប្រយោជន៍ដល់ក្រុមប៉ុន្តែយើងមិនដែលនិយាយថា” កុំទៅព្រោះអ្នកនឹងមិនសប្បាយចិត្ត “។

យើងបាននិយាយថាយើងមិនចង់ឱ្យគាត់ទៅ ប៉ុន្តែគាត់មានសេរីភាពក្នុងការធ្វើអ្វីដែលគាត់ចង់បាន។ ដោយសារមិត្តភាពយើងមានការសោកស្ដាយណាស់ដែលគាត់ចាកចេញទៅ។

បើតាមព័ត៌មាននៅសប្តាហ៍នេះត្រូវបានគេរាយការណ៍ថា ទោះជាយ៉ាងណា Neymar គាត់សោកស្តាយចំពោះការផ្លាស់ប្តូររបស់គាត់ទៅ PSG ដូចដែល Sergio Ramos បានសម្តែងនូវបំណងប្រាថ្នាដើម្បីមើលកីឡាករប្រេស៊ីលរូបនេះចូលរួមជាមួយគាត់នៅក្លិប Real Madrid ។

ប្រភពពី៖ foxsports asia