photo of Thomas Lemar
Thomas Lemar of AS Monaco FC

យោងតាមសារព័ត៌មាន L’Equipe របស់បារាំងបានរាយការណ៏ថា ក្រុមកាំផ្លើងធំ Arsenal និងក្រុមហង្សក្រហម Liverpool កំពុងតែចាប់អារម្មណ៍នឹងចង់បានយ៉ាងខ្លាំង ចំពោះខ្សែប្រយុទ្ធរបស់ក្លឹប Monaco កីឡាករ Thomas Lemar ។

កីឡាករអន្តរជាតិបារាំងរូបនេះ បានផ្សារភ្ជាប់យ៉ាងខ្លាំង ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្របខ័ណ្ឌ Premier League កាលពីរដូវក្តៅមុន ។ ប្រភពដដែលបានរាយការណ៍ថា ក្លឹបទាំង 2កំពុងតែសង្កេតមើលការរីកចម្រើនរបស់គាត់ផងដែរ ខណៈដែលគាត់កំពុងតែឡើងជើងនៅក្លឹបបច្ចុប្បន្នរបស់គាត់ ។

បច្ចុប្បន្នខ្សែប្រយុទ្ធ 22ឆ្នាំរូបនេះ បានផ្លាស់ប្តូរជំហានមួយ កាន់តែខិតជិតដើម្បីចាកចេញពីម្ចាស់ជើងឯក Ligue 1 ក្លឹប Monaco ។ ក្រោយពីបានបដិសេធការផ្តល់នូវកិច្ចព្រមព្រៀងថ្មីមួយ ជាមួយនឹងកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ដែលនឹងផុតនៅឆ្នាំ 2020 ៕

ប្រភពពី៖​ goal