photo of Jack Wilshere
Jack Wilshere of Arsenal

Jack Wilshere កំពុងសង្ឃឹមថានឹងបញ្ចប់កិច្ចព្រមព្រៀងថ្មីមួយជាមួយក្រុម Arsenal មុនពេលមកដល់នូវរដូវកាលថ្មីនេះ ខណៈដែលគាត់មើលពីការពង្រីកការស្នាក់នៅរបស់គាត់លើសពីកិច្ចសន្យានៅបច្ចុប្បន្ននេះ ។

ខ្សែបម្រើវ័យ 25 ឆ្នាំរូបនេះនឹងត្រូវចូលទៅក្នុងកិច្ចសន្យារយៈពេល 6 ខែចុងក្រោយរបស់គាត់នៅឯកីឡដ្ឋាន Emirates ហើយនឹងមានសេរីភាពក្នុងការនិយាយជាមួយក្លឹបដទៃទៀតនៅក្នុងខែមករា ។

Wilshere ត្រូវបានដាស់តឿនដោយអតីតកីឡាករកាំភ្លើងធំ Charlie Nicholas ដើម្បីចាកចេញពីក្លឹបនៅភាគខាងជើងទីក្រុងឡុងដ៍នៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែកីឡាករអន្តរជាតិអង់គ្លេសរូបនេះបានប្តេជ្ញាចិត្តជួយដល់គ្រូបង្វឹក Arsene Wenger ក្នុងការប្រជែងដណ្តើមពានរង្វាន់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ។

គាត់បានប្រាប់ទូរទស្សន៍ Sky Sports News ថា “ខ្ញុំពិតជាចង់នៅទីនេះ ។ ខ្ញុំរីករាយជាមួយនឹងក្រុមបាល់ទាត់របស់ខ្ញុំ ហើយខ្ញុំចូលចិត្តលេងនៅក្របខ័ណ្ឌ Premier League ហើយឥឡូវនេះខ្ញុំចង់ជួយឱ្យកាំភ្លើងធំ Arsenal ទៅកន្លែងដែលពួកគេចង់ទៅ” ។

ប្រភពពី៖ foxsportsasia