photo of Harley Williard
កីឡាករ Harley Williard បដិសេធសំណើផ្លាស់ ទៅលេងឲ្យក្លឹបមួយ នៅស៊ុយអែត

កីឡាករបាល់ទាត់ Harley Williard បានសម្រេចចិត្តបន្តលេង ឲ្យក្លឹបព្រះខ័នរាជស្វាយរៀង ដោ​យបដិសេធសំណើ ផ្លាស់ទៅលេងឲ្យក្លឹបមួយ នៅប្រទេសស៊ុយអែត។ នេះជាការបញ្ជាក់ពីលោក Co nor Nestor គ្រូបង្គោលក្លឹបព្រះខ័នរាជស្វាយរៀង ក្រោយលេចធ្លាយដំណឹង ថា អតីតយុវជនក្លិប Ars enal និង Southampton ខាងលើត្រៀមផ្លាស់ទៅលេង នៅតំបន់ភាគខាងជើងអឺរ៉ុបសាជាថ្មី។ នេះបើយោងតាមការចុះផ្សាយ នៅគេហទំព័រគណៈកម្មការ ប្រកួតបាល់ទាត់ជាតិកម្ពុជា។

គ្រូបង្វឹកដដែល បានបញ្ជាក់ ថា​ កីឡាករWilliard ចង់ជួយក្រុមមានមូលដ្ឋាន នៅខេត្តស្វាយរៀង នៅរដូវកាលក្រោយទៀត។ លោកConor Nestor បានថ្លែង ថា”គេពិតជាមានក្លឹបនៅស៊ុយអែតទាក់ទងមែន តែបានបដិសេធ និងបន្តរួមរស់ជាមួយយើង។ គេចង់បន្តជួយក្លិបឆ្ពោះទៅកាន់គោលដៅវែងឆ្ងាយ។ គេធ្វើបានល្អនៅរដូវកាលមុន ហើយគេនឹងអាចរួម ចំណែកកាន់តែល្អថែមទៀត ព្រោះជាធម្មតាកីឡាករមកពីតំបន់អឺរ៉ុប ត្រូវការចាយពេល ដើម្បីសម្របខ្លួននឹងបរិយាកាស”៕