កីឡារករ Dani Alves ត្រូវឪម៉ាល់ទិចអំឡុងពេលប្រកួតឲ្យ Sao Paulo

ក្នុងការប្រកួតរវាងក្រុម Sao Paulo និង Fortaleze នៅទឹកដីប្រទេសប្រេស៊ីលនាពេលកន្លងទៅនេះ បានកើតរឿងហេតុដ៏ភ្ញាក់ផ្អើលមួយទៅលើកីឡាករមួយ ដោយមានសត្វឪម៉ាល់បានទិចកីឡារករ Dani Alves ក្នុងពេលប្រកួត។
ហេតុការណ៍នេះក៏បានកើតឡើងលើវីរបុរស Dani Alves អំឡុងពេលដែលរូបលោកបម្រុងស៊ុតបាល់ Corner Kick ពីជ្រុងម្ខាងនៃកីឡដ្ឋាន Pacaembu Stadium ប៉ុន្តែគ្រានោះនៅលើចុងនៃបង្គោលក៏មានសំបុកសត្វឪម៉ាល់ដែលហោះមកទិចផ្នែកករបស់ Dani Alves។ ការប្រកួតត្រូវបានពន្យារពេល ៥ នាទីដើម្បីដោះស្រាយបញ្ហានេះ ហើយមិត្តរួមក្រុមក៏ប្រញាប់ស្កាត់មួយជួយមើលផ្នែកករបស់ Alves ផងដែរ។

កីឡាករ De Souza ក៏ប្រញាប់លើកអាវដើម្បីបិទបាំងបរិវេណមុខ ហើយចូលទៅដកបង្គោល Corner នោះយកទៅគ្រវាត់ចោលនៅជ្រុងម្ខាង ដើម្បីបញ្ចប់ការចលាចល។
បញ្ជាក់ថា Dani Alves ជាអតីតកីឡាករធ្លាប់ចាយពេល ៧ ឆ្នាំនៅក្លឹប FC Barcelona ដោយបង្ហាញខ្លួនបាន ៣៩១ ប្រកួត ឈ្នះពាន LaLiga ៦ សម័យកាល Copa del Rey ៤ សម័យកាល និង Champions League ៣ សម័យកាល៕