photo of  ក្រសួងមហាផ្ទៃ
កីឡាអត្តពលកម្ម ក្រសួងមហាផ្ទៃ

នៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ គ្រឿងនៃការប្រកួត កីឡាជាតិលើកទី២ ឆ្នាំ ២០១៨ នៃប្រភេទកីឡាអត្តពលកម្មបានបិកការប្រកួតជាផ្លូវការ ដោយមានអញ្ជើញចូលរួមពិធី ប្រគល់មេដាយ និងជយលាភីពីលោកប៊ូ ជុំសេរី អនុរដ្ឋលេខាធិការនៃក្រសួង អប់រំយុវជន លោក ប៊ុន សុខ ប្រធានសហព័ន្ធកីឡាអត្តពលកម្មស័្មគ្រចិត្តកម្ពុជា និងលោក តែម ម៉ឺន អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិធអូឡាំពិកក្នុងពហុកីឡដ្ឋានមរតកតេជោ។

សម្រាប់ការប្រកួតប្រភេទ កីឡាអត្តពលកម្មនេះ ក្រុមអត្តពលិករបស់ ក្រសួងការពារជាតិដណ្តើម មេដាយ ច្រើនជាងគេ ចំនួន២៤គ្រឿង ក្នុងនោះមេដាយមាស ចំនួន១០គ្រឿង មេដាយប្រាក់ចំនួន៩គ្រឿង និងមេដាយសំរិទ្ធចំនួន៥គ្រឿង រីឯក្រុមអត្តពលិករបស់ក្រសួងមហាផ្ទៃដណ្តើមមេដាយចំនួន ១៧គ្រឿង ក្នុងនោះមេដាយមាស ចំនួន៩គ្រឿង មេដាយប្រាក់ចំនួន៣គ្រឿង និងមេដាយសំរិទ្ធ ចំនួន៥គ្រឿង និងក្រុមអត្តពលិករបស់រាជធានីភ្នំពេញដណ្តើម មេដាយចំនួន១៤គ្រឿង ក្នុងនោះមេដាយមាសចំនួន៥គ្រឿង មេដាយប្រាក់ចំនួន៦គ្រឿង និងមេដាយសំរិទ្ធចំនួន៣គ្រឿង។

ចំណែកក្រុមអត្តពលិករបស់ខេត្តកំពត ដណ្តើមមេដាយចំនួន៦គ្រឿង ក្នុងនោះមេដាយមាសចំនួន២គ្រឿង និងមេដាយប្រាក់ចំនួន៤គ្រឿង ក្រុមអត្តពលិករបស់ខេត្តកំពង់ធំដណ្តើមមេដាយចំនួន៧គ្រឿង ក្នុងនោះមេដាយមាស ចំនួន១គ្រឿង មេដាយប្រាក់ចំនួន៤គ្រឿង និងមេដាយសំរិទ្ធចំនួន២គ្រឿង ហើយក្រុមអត្តពលិករបស់ខេត្តព្រៃវែង និងខេត្តស្ទឹងត្រែងដណ្តើមមេដាយចំនួន៣គ្រឿង ក្នុងនោះមេដាយមាសចំនួន១គ្រឿង និងមេដាយសំរិទ្ធចំនួន២គ្រឿង។

ដោយឡែកក្រុមអត្តពលិករបស់ ខេត្តបាត់ដំបងដណ្តើមមេដាយ ចំនួន៣គ្រឿង ក្នុងនោះមេដាយប្រាក់ចំនួន១គ្រឿង និងមេដាយសំរិទ្ធ ចំនួន២គ្រឿង ក្រុមអត្តពលិករបស់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺដណ្តើមមេដាយប្រាក់ ចំនួន១គ្រឿង ក្រុមអត្តពលិករបស់ខេត្តកណ្តាលដណ្តើមមេដាយសំរិទ្ធចំនួន២គ្រឿង និងក្រុមអត្តពលិក របស់ខេត្តតាកែវ និងខេត្តពោធិ៍សាត់ដណ្តើមមេដាយសំរិទ្ធចំនួន១គ្រឿង៕

photo of ក្រសួងមហាផ្ទៃ
ក្រុមអត្តពលិករបស់ក្រសួងមហាផ្ទៃដណ្តើមមេដាយចំនួន ១៧គ្រឿង