photo of Arsenal vs Liverpool
Arsenal vs Liverpool

ការប្រកួតប្រជែងដណ្តើម ៣ពិន្ទុរបស់ក្រុមខ្លាំងនៃក្របខណ្ឌលីគកំពូលអង់គ្លេស Premier League 2019-2020 សម្រាប់រដូវកាលថ្មីការប្រកួតរវាងក្រុមហង្សក្រហម Liverpool ត្រូវបន្តប្រជែងតំណែងកំពូលតារាង ជាមួយក្រុម Arsenal ក្នុងសប្តាហ៍ទី៣ ជុំទី១ ដែលការប្រកួតធ្វើឡើងនាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ចុងសប្តាហ៍នេះ។

photo of Arsenal vs Liverpool
Arsenal vs Liverpool

ក្រុមដឹកនាំដោយលោក Jurgen Klopp ដែលជាជើងឯករងរដូវកាលមុន Liverpool ត្រូវបើទ្វារកីឡដ្ឋាន Anfield ទទួលក្រុមភ្ញៀវ Arsenal ដែលដឹកនាំដោយលោក Unai Emery ក្នុងការប្រកួតដណ្តើម ៣ពិន្ទុបន្តនៃលីគអង់គ្លេស Premier League 2019-2020 គ្រាក្រុមទាំងពីរក៏កំពុងតែមានបញ្ហាកីឡាកររបួសដោយក្រុមហង្សក្រហម មានកីឡាកររបួសប្រមាណ ៤នាក់ក្នុងនោះអ្នកចាំទីដៃទី១ Alisson, ខ្សែបម្រើ Keita, Dejan Lovren និងខ្សែការពារ Nathaniel Clyne ខណៈកីឡាករខ្សែការពារ ៥រូបរបស់ក្រុមភ្ញៀវកាំភ្លើងធំ ដែលបន្តនៅក្រៅទីលាន ដោយសាររបួសមាន Xhaka, Bellerin, Tierney, Holding និង Mavropanos។

Arsenal vs Liverpool
Arsenal vs Liverpool

គួបញ្ជាក់ផងថា សម្រាប់ការប្រកួតរវាងក្រុម Liverpool និងក្រុម Arsenal នៃលីគកំពូល Premier League រដូវកាលថ្មីក៏ស្ថិតជាការប្រកួតសកសឹងពីសំណាក់ក្រុមភ្ញៀវកាំភ្លើងធំ ដែលធ្លាប់ចាញ់ក្រុម Liverpool ទាំងពីជើងក្នុងលទ្ធផល ៤-០ និង ៣-១ កាលពីរដូវកាលមុន៕