នៅ​ថ្ងៃ​​ ទី​​ ០១​ ខែ សីហា​ ឆ្នាំ​ ២០១៨​ នេះ​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយជើង​ទី​១​​ ពាន​រង្វាន់​ Hun Sen Cup 2018​ ខណៈ​ក្រុម​ទាំង​៨​នឹង​ត្រូវ​ជួប​គូ​ប្រកួត​រៀងៗ​ខ្លួន​តាម​ការ​ចាប់​គូ​ និង​ព្រៀង​ទុក​រួច​មក។

photo of Hun Sen Cup
ការប្រកួត ​Hun Sen Cup វគ្គ​៨​ក្រុម​ចុង​ក្រោយ​

សម្រាប់​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នេះ​ គឺ​មាន​ការ​ប្រកួត​នៅ​ទីលាន​បាល់​ទាត់​ស្វាយធំ​​ខេត្ត​សៀម​រាប​​ រវាង​អង្គរថាយហ្គ័រ​ត្រូវ​ជួប​ក្រុម​ភ្នំពេញ​ក្រោន​ ខណៈ​បី​គូ​ទៀត​សុទ្ធ​តែ​ប្រកួត​នៅ​ទីក្រុង​ភ្នំពេញ។

ការ​ប្រកួត​នៅ​កីឡដ្ឋាន​ជាតិ​ ក្រុម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នឹង​ប៉ះ ​យុវជន​សាលា​បាល់ទាត់​ជាតិ​ វេលា​ម៉ោង​៣​និង​០០​នាទី​រសៀល។ ចំណែក​គូ​ជក់​ចិត្ត​ចំនួន​២​គូ​ទៀត​ គឺ​ធ្វើ​នៅ​កីឡដ្ឋាន​ស្ដាត​ចាស់​រវាង​ ណាហ្គាវើល​ ត្រូវ​ប៉ះ​បឹង​កេត​វេលា​ម៉ោង​៣​ និង​៣០​នាទី ​រសៀល​ ខណៈ​ការពារ​ជាតិ​ ត្រូវ​ជួប​ក្រុម​ព្រះខ័នរាជស្វាយរៀង​ វេលា​ម៉ោង​៦​និង​៣០​នាទី​យប់៕