កូនប្រុសរបស់កីឡាករ Cristiano Ronaldo ចាត់ទុក Lionel Messi ជា idol

កូនប្រុសច្បងរបស់ Ronaldo ឈ្មោះ Cristiano Ronaldo Jr បានប្រាប់ប៉ារបស់គេតាំងពីនៅតូចអាយុ៥ឆ្នាំម្ល៉េះថា Messi ជា idol ហើយក្នុងពិធីទទួលពានរង្វាន់ FIFA’s Best Player កាលពីពាក់កណ្ដាលសប្ដាហ៍កន្លងទៅ Ronaldo តូច សប្បាយចិត្តពេលបានអង្គុយជិត idol និងចេះតែដៀងភ្នែកតាមមើល Messi ។
ការបោះឆ្នោតសំរាប់ពានរង្វាន់ល្អបំផុតរបស់ FIFA Ronaldo 43 ភាគរយ Messi 19 ភាគរយនិង Neymar 7 ភាគរយ Ronaldo ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់និយាយថាកូនប្រុសរបស់លោកដែលមានអាយុ៧ឆ្នាំ គឺជាអ្នកគាំទ្ររបស់ Messi ។
Cristiano Jr មិនដឹងថាម្ដាយជានរណាឡើយហើយក៏គ្មាននរណាដឹងអំពីរឿងនឹងដែរ ទោះបីជាសួរយ៉ាងណាក៏រូកគេមិនប្រាប់ដែរ។ កីឡាកររូបនេះប្តេជ្ញាថាង្ហាញការពិតលុះត្រាណា Cristiano Jr ធំដឹងក្តី ។
អតីតខ្សែប្រយុទ្ធក្រុម Manchester United រូបនេះបានថាកូនប្រុសរបស់គេដែលទើបតែបានក្លាយជាបងប្រុសរបស់កូនភ្លោះ Eva និង Mateo និងមានបងប្រុសម្នាក់ទៀត។
Ronado បានធ្វើឱ្យក្លិប Real Madrid រក្សាក្របខ័ណ្ឌ Champions League នៅឆ្នាំ 2016 នេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រហើយ Portugal ឈ្នះពានរង្វាន់អឺរ៉ុបដ៏ធំសម្រាប់ពួកគេ។
ប្រភព៖ hesun.co.uk