Daniel Maldini កូនប្រុសរបស់វីរបុរសក្រុម AC Milan គឺកីឡាករខ្សែការពារ Paolo Maldini និងជីតារបស់គេ ដែលជាអតីតខ្សែការពារដ៏ល្បីល្បាញផងដែរគឺលោក Cesare Maldini បានបង្ហាញខ្លួនចូលលេងឈុតធំជាលើកដំបូង អោយក្រុម AC.Milan នៅក្របខ័ណ្ឌ Serie A ក្នុងជំនួបលទ្ធផល ស្មើគ្នា១ទល់និង១ ជាមួយ Hellas Verona។

photo of Daniel Maldini
Daniel Maldini កូនប្រុសរបស់វីរបុរស Paolo Maldini

មិនដូចគ្នានិងឪពុកព្រមទាំងជីតារបស់ខ្លួននោះទេ Daniel ដែលមានវ័យទើបតែ ១៨ឆ្នាំ បានចាប់យកតួនាទីលេងជាជាខ្សែបម្រើ-ប្រយុទ្ធសម្រាប់ក្រុមយក្សអ៊ីតាលី AC.Milan។

photo of Daniel Maldini
​​កីឡាករ Daniel Maldini

គួររំលឹកថាលោក Cesare បានឈ្នះពានរង្វាន់លីកកំពូលអ៊ីតាលីចំនួនបួនដងក្នុងកំឡុងពេលដែលគាត់ជាកីឡាករបន្ទាប់មកធ្លាប់ធ្វើជាអ្នកចាត់ការទូទៅអោយក្រុម AC.Milan បាន ២ដងផងដែរ។រីឯលោក Maldini ធ្លាប់ បង្ហាញខ្លួន ៦៤៧ ប្រកួតអោយក្លឹប បានឈ្នះលីគ SerieA ៧ដងក៏ដូចជាពាន Champions League ៥ដងផងដែរ។ លោក Maldini ក៏មានកូនប្រុសម្នាក់ទៀត ឈ្មោះ Christian ធ្លាប់លេងអោយក្លឹបយុវជនថ្នាល AC Milan តែបច្ចុប្បន្នកំពុងលេងអោយក្រុមនៅលីកទី៣(Italy SerieC)គឺក្លឹប Fano។

photo of Daniel Maldini
Daniel Maldini