Cristiano Ronaldo Jr. ដែល​ជា​កូន​ប្រុស​បង្កើត​របស់​កំពូល​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo បាន​ចុះ​កុងត្រា​ជា​ផ្លូវការ​ ជា​មួយ​ក្រុម​ថ្នាល​យុវជន​របស់​ក្លឹប​ Manchester United កាល​ពី​ម្សិលមិញ​នេះ​។

Cristiano Ronaldo
Cristiano Ronaldo

ព័ត៌មាន​នេះ​គឺ​ដំបូង​ឡើយ​បង្ហោះ​ដោយ​ Gabriel ដែល​ជា​មិត្ត​រួម​ក្រុម​របស់​កូន​ប្រុស​ Ronaldo ដែល​បាន​ចុះ​កុងត្រា​ជា​មួយ​ Man Utd ក្នុង​ពេល​ជា​មួយ​គ្នា​ផង​ដែរ​។ បន្ទាប់​មក​ម្ដាយ​របស់​ Ronaldo Jr ផ្ទាល់​គឺ​ Georgina Rodríguez ក៏​បាន​បង្ហោះ​បែប​នេះ​ផង​ដែរ​។

ការ​ផ្លាស់​មក​ ​ក្រុម​ថ្នាល​យុវជន​ Man Utd នេះ​ Cristiano Ronaldo Jr. ក៏​បាន​ពាក់​អាវ​លេខ​៧ ដូច​ជា​ឳ​ពុក​របស់​ខ្លួន​ ដែល​កំពុង​ពាក់​លេខ​នេះ​លេង​ឲ្យ​ក្រុម​ឈុត​បិសាច​ក្រហម​ផង​ដែរ​៕