កូរ៉េខាងត្បូង ហាលអាវ ក្រោយចាញ់ មិចស៊ិក ២-១ យប់មិញ(វីដេអូ)
24 Jun 2018 - 11:29:50 SHARE
ក្រុមមបាល់ទាត់មកពីតំបន់អាមេរិកខាងជើង មិចស៊ិក បានទម្លាក់ក្រុមអាស៊ី កូរ៉េខាងត្បូងត្រឹមវគ្គចែកពូល F ដោយលទ្ធផល ២-១ នៃព្រឹត្តិការណ៍FIFA World Cup 2018 នៅប្រទេសរុស្ស៊ីកាលពីយប់មិញនេះ។

ការរកបាន ៣ពិន្ទុនេះ បានជួយអោយមិចស៊ិក រកបាន៦ពិន្ទុពេញឈរនៅកំពូលតារាង ក្រោយយកឈ្នះក្រុមខ្លាំងអាល្លឺម៉ង់ ១-០ ដែរនោះនៅថ្ងៃបើកឆាកពូល F ដោយនៅសល់១ប្រកួតបង្រ្គប់កិច្ចត្រូវជួបស៊ុយអែត។
មិចស៊ិក បានក្លាយជាក្រុមទី៦ ដែលបានឈ្នះកៅអីទៅវគ្គ១៦ក្រុមនៃ World Cup 2018 ខណៈកូរ៉េខាងត្បូង បានក្លាយជាក្រុមអាស៊ីទី២ បន្ទាប់ពីអារ៉ាប៊ីសាអូឌីត ដែលហាលអាវ នៅសល់តែអ៊ីរ៉ង់ និងជប៉ុនប៉ុណ្ណោះ ក្នុងចំណោម៤ក្រុមដែលឡើងទៅលេង World Cup លើកទី២១នេះ តំណាងឱ្យទ្វីបអាស៊ី៕
Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com
ប្រភពពី៖ mirror
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព