photo of កែវ សុខផេង
កែវ សុខផេង ​បាន​ចុះ​កុងត្រា​លេង​ឱ្យ​ក្លឹប ​PKNP FC

ខ្សែ​ប្រយុទ្ធ កែវ សុខផេង ​បាន​ចុះ​កុងត្រា​លេង​ឱ្យ​ក្លឹប ​PKNP FC ​(Perak State Development Corporation Football Club) ដែល​​ទើប​មាន​​ឱកាស​លេង​នៅ​លីគ​កំពូល​ម៉ាឡេស៊ី ​រយៈ​ពេល​១​រដូវ​កាល ​ក្រោយ​ពី​ជោគជ័យ​ខ្លាំង​នៅ​ក្លឹប​ក្នុង​ស្រុក​ភ្នំពេញ​ក្រោន។

កិច្ចសន្យាថ្មីនេះ មានរយៈពេល១ឆ្នាំ ដែលធ្វើអោយ សុខផេង ក្លាយជាកីឡាករកម្ពុជាទី២ ដែលផ្ទេរទៅ Malaysia Super League បន្ទាប់ពី ធារី ចន្ថាប៊ីន។ ក្រៅពីនេះក្រុម PKNP FC ក៏បានចុះកិច្ចសន្យាយកខ្សែប្រយុទ្ធ Gi Sung Yeon អតីតមិត្តរួមក្រុម សុខផេង ដែលទើបអស់កុងត្រាពីក្លិបភ្នំពេញក្រោនផងដែរ។

ក្លឹប​ PKNP FC ​ខាង​លើ​នេះ​ដែរ គឺ​ជា​ក្លឹប​ថ្មី​មួយ​នៅ​ប្រទេស​ម៉ាឡេស៊ី ​ដោយ​ទើប​តែ​បង្កើត​នៅ​ឆ្នាំ​២០១៥​កន្លង​ទៅ​ទេ តែ​អាច​បោះ​ជំហាន​ឡើង​ទៅ​លេង​នៅ​លីគ​កំពូល​ក្នុង​ប្រទេស​នេះ​បាន។ ក្លឹប​ដែល​មាន​ម្ចាស់​ជា​អ្នក​ជំនួញ​ល្បី​ឈ្មោះ​នៅ​ម៉ាឡេស៊ី​នេះ ​រំពឹង​ថា​ខ្លួន​នឹង​រក្សា​តំណែង​នៅ​លីគ​កំពូល​បាន​នៅ​រដូវ​កាល​ក្រោយ ​ដោយ​កំពុង​តែ​ទិញ​យក​កីឡាករ​ល្អ​ៗ​ជា​ច្រើន​ដើម្បី​ពង្រឹង​ក្រុម។

គួរបញ្ជាក់ថា ក្លិប PKNP FC បានបញ្ចប់រដូវកាលរបស់ខ្លួននៅលីកកំពូលម៉ាឡេស៊ី ឆ្នាំ២០១៧នេះ ក្នុងចំណាត់ថ្នាក់ទី៧ ហើយពេលនេះក្លិបបានទិញកីឡាករជាច្រើន ដើម្បីពង្រីងក្រុមសម្រាប់យុទ្ធនាការ ការប្រកួតសម្រាប់ឆ្នាំ២០១៨៕

photo of កែវ សុខផេង
ខ្សែ​ប្រយុទ្ធ កែវ សុខផេង