photo of កែវ សុខផេង
កែវ សុខផេង ​ស៊ុតមួយគ្រាប់ឲ្យវិសាខាក្នុងជ័យជម្នះ ៣-១ លើភ្នំពេញក្រោន

វិសាខា បានយកឈ្នះម្ចាស់ផ្ទះ ភ្នំពេញក្រោន ដោយ​លទ្ធផល ១ទល់នឹង៣ ក្នុងជំនួប Metfone Cambodian League សប្ដាហ៍ទី១៤ ថ្ងៃអាទិត្យ នាកីឡដ្ឋាន RSN។

ក្នុងនោះ កែវ សុខផេង បានស៊ុតចូលក្រុមចាស់ខ្លួន គ្រាប់ទី៣របស់វិសាខា បន្ទាប់ពីមិត្តរួមក្រុម Choe Myong-ho និង ទិត្យ ឌីណា រកបានម្នាក់មួយគ្រាប់។   ចំណែកគ្រាប់បាល់​របស់​ក្រោន ចេញពីការស៊ុតហ្វ្រីឃីក ដោយ​អ៊ុក សុវណ្ណ។

លទ្ធផលផ្សេងទៀត គឺអង្គរថៃហ្គឺរ ស្មើណាហ្គាវើលដ៍ ១ទល់នឹង១ ខណៈព្រះខ័នរាជស្វាយរៀង ឈ្នះម្ចាស់ផ្ទះ​អគ្គិសនីកម្ពុជា ២ទល់នឹង៤៕