photo of កំចាយមារ ​
កំចាយមារ ​ចេញ​ពី​កម្ពុជា ​ទៅ​ចូល​រួម​ប្រកួត AFF Futsal ​នា​ប្រទេស​ឥណ្ឌូណេស៊ី ព្រឹកមិញ

នាព្រឹកថ្ងៃសុក្រទី១៣ ខែកក្កដា ឆ្នាំ២០១៨ ក្រុមបាល់ទាត់ក្នុងសាល ស.ស.យ.ក កំចាយមារ របស់ខេត្តព្រៃវែង តំណាងឲ្យព្រះរាជាណាចក្រកម្ពុជា ចេញដំណើរ ទៅចូល រួមប្រកួតដណ្ដើមពានរង្វាន់ AFF Futsal Club Championship 2018 នៅប្រទសឥណ្ឌូនេស៊ី។

AFF Futsal Club Championship 2018 ​នឹង​ចាប់​ផ្ដើម​លេង​នៅ​ថ្ងៃ​ទី​១៥​រហូត​ដល់​ថ្ងៃ​ទី​២១​ខែ​កក្កដា​ឆ្នាំ​២០១៨​នេះ ។ មាន​តែ​៨​ក្រុម​ប៉ុណ្ណោះ​ចូល​រួម ​ដោយ​ក្រុម សសយក ​កំចាយមារ ​គឺ​តំណាង​ឱ្យ​ប្រទេស​កម្ពុជា ​ចូលរួម ស្ថិត​នៅ​ពូល A ​ជាមួយ​ក្រុម ​East Coast Heat ​របស់​អូស្ត្រាលី ​Arbisyam ​របស់​ប្រ៊ុយណេ ​និង​ក្រុម ​MIC ​របស់​មីយ៉ាន់ម៉ា។

សម្រាប់ក្រុម កំចាយមារ ស្ថិតក្នុងពូល A ជាមួយក្រុម East Coast Heat FC (អូស្ត្រាលី ) ក្រុម Arbisyam FC (ប្រ៊ុយណេ) និង MIC (មីយ៉ាន់ម៉ា)  តាមកាលវិភាគក្រុមកំចាយមារ ត្រូវប៉ះក្រុម East Coast Heat FC នៅថ្ងៃទី ១៥ កក្កដា  ប៉ះក្រុម MIC នៅថ្ងៃទី ១៧ កក្កដា ក្រុមកំចាយមារបន្តប្រកួតបិ ទពូលជាមួយក្រុម Arbisyam FC។ ចំណែកពូល B វិញមាន រង់ចាំក្រុម ឥណ្ឌូ នេស៊ី (ម្ចាស់ផ្ទះ) ក្រុមBangkok BTS (ថៃ) ក្រុមMelaka United (ម៉ាឡេស៊ី) និងក្រុម Sanatech Khanh Hoa (វៀតណាម)។

លោក ខុន សន្ទនាដែលជា អ្នកគ្រប់គ្រង ទូទៅនៃក្រុមបាល់ ទាត់ក្នុងសាលសហភាពសហព័ន្ធយុវជន កកម្ពុជាស្រុកកំចាយ មាររបស់ ខេត្តព្រៃវែងបានមានប្រសាសន៍ថា៖ ” តាងនាមឲ្យក្រុមកីឡាករក្លឹបបាល់ទាត់ក្នុងសាលស.ស.យ.កកំចាយមារទាំងអស់ ខ្ញុំសូមគោរព អរគុណ ពីចម្ងាយចំពោះលោក ស សុខា អ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងលោកជំទាវ លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ លោក ហែម ដារិទ្ធ អភិបាលនៃគណៈ អភិបាលខណ្ឌ ពោធិ៍ សែនជ័យ និងលោក លី ឡាយ ដែលឧបត្ថម្ភថវិកាដល់ក្រុមយើងខ្ញុំ” ។

នេះ​ជា​លើក​ដំបូង​សម្រាប់​ក្រុម​ សសយក កំចាយមារ ​តំណាង​កម្ពុជា ​ទៅ​ចូល​រួម​ប្រកួត​ពាន​រង្វាន់​មួយ​នេះ ស្របពេល ពួកគេ​​នៅ​មាន​ក្ដី​បារម្ភ​បន្តិចបន្ដួច។ ក្រុមមួយ​នេះ ទើប​ឈ្នះ​ពាន​រង្វាន់ Futsal កម្ពុជា​កាល​ពី​រដូវ​កាលមុន ​និង​មិន​ទាន់​ស្គាល់​ច្បាស់​ពី​ក្រុម​ដែល​ស្ថិត​ក្នុង​ពូល​ជាមួយ​គ្នា​នៅ​ឡើយ៕

photo of កំចាយមារ ​
កំចាយមារ ​ចេញ​ពី​កម្ពុជា ​ទៅ​ចូល​រួម​ប្រកួត AFF Futsal ​នា​ប្រទេស​ឥណ្ឌូណេស៊ី ព្រឹកមិញ