ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានអាជ្ញាកណ្ដាលបណ្ដេញចេញពីទីលាន ខណៈដែរលោកទើបតែលេងជាលើកដំបូងនៅក្របខ័ណ្ឌ Champions League ជាមួយក្លឹបថ្មីរបស់គាត់ Juventus ។ អំឡុងប្រកួតបើកឆាកក្នុងពូល H រវាង Juventus និងក្រុម Valencia ដោយខ្សែប្រយុទ្ធសញ្ចាតិព័រទុយហ្កាល់រូបនេះ បានកាតក្រហមនៅតង់ទី1 ហើយស្រក់ទឹកភ្នែករហេមរហ៉ាមនៅលើទីលានកាលពីយបមិញ។

Cristiano Ronaldo
Cristiano Ronaldo

ក្រុមអ្នកសារព័ត៌មាន នឹងអ្នកវិភាគជារឿងដែរកំពុងតែតាមដានក្នុងប្រកួតនោះ ក៏មានការតវ៉ាទាមទារសុំហេតុផល ពីអាជ្ញាកណ្ដាលកាត់សេចក្ដីនៅលើទីលានយប់មិញនេះ ឱ្យលោកចេញមុខបកស្រាយចំពោះការផ្តល់កាតក្រហមទៅឱ្យ Cristiano Ronaldo ផងដែរ។

លោក Eduardo Iturralde González ដែរអតីតអាជ្ញាកណ្តាលរបស់ប្រទេសអេស្ប៉ាញនៅ​ La liga នឹង​ FIFA បានលើកឡើងថា៖ មានហេតុផលមួយក្នុងចំណោមមូលហេតុដែលខ្សែប្រយុទ្ធរបស់ក្រុម Juventus បានកាតក្រហម។ គឺដោយសារតែ Ronaldo ទាត់ជើងខ្សែការពាររបស់ Valencia ឱ្យដួល ទើបបានកាតក្រហមមិនមែនដោយសារ យកដៃទៅចាប់ក្បាល់នោះទេ ៕

ប្រភពពី៖ sportbible