photo of Ronaldo & Messi
Ronaldo & Messi

បន្ទាប់ពីបានបង្ហាញនូវកំណត់ដែលបានធ្វើឡើងដោយ ខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្លឹប FC Barcelona កីឡាករ Lionel Messi  និង កីឡាករ Cristiano Ronaldo របស់ក្រុម Real Madrid យើងឃើញថាមាន៦កំណត់ត្រាដែលកីឡាករទាំងពីរមានដូចគ្នា។ ហើយខាងក្រោមនេះគីជាកំណត់ត្រាដែលកីឡាករទាំងពីរបានចែករំលែក ៖

១. បំបែក​កំណត់​ត្រា​៥​ដង ៖ ទោះបីជា Ronaldo និង Messi តែងតែ​ប្រជែង​គ្នា​យក​ពាន​ទៅ​វិញ​ទៅ​មក​ក៏​ដោយ ពួក​គេ​មាន​កំណត់​ត្រា​៥​ដង​ដែល​បង្ហាញ​ថា​គេ​ទាំង​ពីរ​នាក់​បាន​យក​ប្រៀប​លើ​ពិភព​បាល់ទាត់​ទាំងមូល ។

២. រកបាន​៤​គ្រាប់​នៅ World Cup ផ្តាច់ព្រ័ត្រ ៖ ទាំង​កីឡាករ​របស់​អា​ហ្ស​ង់​ទី​ន និង ព័រ​ទុ​យ​ហ្កា​ល់ សុទ្ធតែ​រក​គ្រាប់​បាល់​ជូន​ក្រុម​បាន​៤​គ្រាប់ ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ FIFA World Cup​។ នេះ​គឺជា​កំណត់​ត្រា​ដែល​គ្មាន​កីឡាករ​ណា​បំបែក​បាន​ក្រៅពី​២​នាក់​នេះ​ទេ​។

៣. ជួយ​ក្លិប​លើក​ពាន Club World Cup ៣​ដង ៖ Messi និង Ronaldo មាន​ចំណុច​ដូច​គ្នា​ត្រង់​រក​គ្រាប់​បាល់​ជូន​ក្លិប​ក្នុង​ការ​យក​ពាន Club World Cup ដល់​ទៅ​៣​ដង​។ ពួក​គេ​អាច​នឹង​មិន​មាន​ភាព​ដូច​គ្នា​នេះ​ទៀត​ទេ ប្រសិនបើ​មាន​នរណា​ម្នាក់​ឈ្នះ​ពាន UEFA Champions League នៅ​រដូវ​កាល​នេះ​។

៤. លេចមុខ​នៅ FIFPro World XI ១១​ដង ៖ កីឡាករ​ជម្រើសជាតិ​ទាំង​ពីរ​នាក់​នេះ បាន​លេចមុខ​នៅ​ការ​ប្រកួត FIFPro World XI ១១​ដង​។ នេះ​ក៏​ជា​កំណត់​ត្រា​ដែល​គ្មាន​កីឡាករ​ណា​បំបែក​បាន​ដែរ​។

៥. ឈ្នះ​ស្បែកជើង​មាស ៤​ដង ៖ ជើង​ខ្លាំង​ទាំង​២​នាក់ សុទ្ធតែ​បាន​ឈ្នះ​ពាន​ស្បែកជើង​មាស European Golden Shoe Awards ចំនួន​៤​ដង ខណៈ​ដែល​ពួក​គេ​រក​គ្រាប់​បាល់​បាន​នៅ LaLiga ជាង​៣០០​គ្រាប់​។

៦. ឈ្នះ Ballon d’Or ៥​ដង ៖ កីឡាករ​ឆ្នើម​របស់ Barca និង Real ទាំង​ពីរ​នាក់​នេះ បាន​ឈ្នះ​ពាន Ballon d’Or ៥​ដង​ដូច​គ្នា ហើយ​មាន​តែ​ពីរ​នាក់​នេះ​ទេ ដែល​ដណ្តើម​ពាន​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រៀង​រាល់​ឆ្នាំ ៕

Ronaldo & Messi
Ronaldo & Messi

ប្រភព៖ soccerladuma