ក្លិប Wolves បានបញ្ជាក់ ពីការមកដល់របស់ខ្សែប្រយុទ្ធស្លាប Francisco Trincao របស់ក្រុម Barcelona ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល ១ រដូវកាលសម្រាប់យុទ្ធនាការ ២០២១-២០២២ អមជាមួយនឹងជម្រើសទិញផ្តាច់ផងដែរ។

Francisco Trincao
Francisco Trincao

ខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយកាល់ គឺជាសមាជិកមួយរូបរបស់លោក Ronald Koeman ដែលបានជួយឱ្យ Barca ឈ្នះពាន Copa del Rey ហើយរូបគេពិតជាធ្វើបានល្អមែនទែនជាមួយនឹងរដូវកាលដ៏មមាញឹករបស់ក្រុមអ្នកមានបុណ្យ បន្ទាប់ពីការមកដល់របស់គេនៅក្នុងឆ្នាំ ២០២០។

នៅពេលខាងមុខនេះ Trincao នឹងត្រូវចំណាយពេលមួយរដូវកាលក្នុងការស្នាក់នៅទឹកដី Molineux,  ខណៈក្លិប Wolve ចង់បានរូបគេដើម្បីទៅជួយពង្រឹងក្រុមបន្ថែម នៅក្នុងក្របខណ្ឌ Premier League ស្របពេលដែលគ្រូបង្វឹកលោក Nuno Espirito ក៏ទើបតែនឹងផ្លាស់ទៅកាន់ក្លិប Tottenham Hotspur ផងដែរ៕