ការបង្ហាញខ្លួនរបស់ Fernando Torres ជាជម្រើសដំបូងឲ្យ Atletico Madrid

ក្នុងការបង្ហាញខ្លួនរបស់ Fernando Torres កាលពីយប់មិញ តាមទាន់កំណត់ត្រា របស់លោក Luis Aragones
ក្នុងការបង្ហាញខ្លួនជាជម្រើសដំបូងឲ្យ Atletico Madrid ទល់នឹង Elche កាលពីយប់មិញ Fernando Torres ពេលនេះបានតាមទាន់កំណត់ត្រាលោក Luis Aragones ដែលលេងបានសរុបទាំងអស់ ៣៦៨ប្រកួតឲ្យក្លឹប។
គាត់បានចូលរួមជាមួយក្រុមតែមួយគត់ដែលមានកីឡាករតែ 7 នាក់ប៉ុណ្ណោះដែលបានឈានដល់កម្រិតកំពូលបែបនេះហើយអាជីពរបស់គាត់ជាមួយនឹង Los Colchoneros មិនទាន់បានបញ្ចប់នៅឡើយទេ។
អតីតកីឡាករដ៏ល្បីល្បាញរបស់ Liverpool នៅសល់កុងត្រា១រដូវកាលពេញជាមួយ Atletico មានន័យថារូបគេនៅមានឱកាសបំបែកកំណត់ត្រាបន្តទៀត។ នេះគឺជារដូវកាលទី១១ហើយរបស់តារាឆ្នើមមានឈ្មោះហៅក្រៅថា El Nino ជាមួយក្លឹបមានមូលដ្ឋាននៅម៉ាឌ្រីដក្នុងនោះ Torres ទម្លាយសំណាញ់ទីបាន ១១៩គ្រាប់៕
ប្រភពពី៖ Marca