ក្របខណ្ឌ Premier League បានប្រកាសចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ 2 ពាន់លានផោនថ្មីជាមួយទូរទស្សន៍អាមេរិក NBC Universal ដើម្បីចាក់ផ្សាយការប្រកួតផ្ទាល់របស់ក្របខ័ណ្ឌមួយនេះក្នុងរយៈពេល 6 ឆ្នាំ។

ក្របខណ្ឌ Premier League
ក្របខណ្ឌ Premier League

យោងតាមកាសែត BBC អះអាងថា កិច្ចព្រមព្រៀងថ្មីគ្របការប្រកួត Premier League ទាំងអស់ក្នុងរដូវកាលចាប់ពីឆ្នាំ 2022/23 ដល់ 2027/28 ។

NBC ពីមុនបានចុះហត្ថលេខាក្នុងឆ្នាំ 2015 សម្រាប់ការចាក់ផ្សាយរយៈពេល 6 ឆ្នាំក្នុងតម្លៃ 740 លានផោនប៉ុណ្ណោះ។

លោក Richard Masters នាយកប្រតិបត្តិនៃក្របខ័ណ្ឌ Premier League បាននិយាយថា “NBC Sports បានពង្រឹងប្រជាប្រិយភាពយ៉ាងខ្លាំងនៃលីកនៅសហរដ្ឋអាមេរិកតាមរយៈការគ្របដណ្តប់ និងការផ្សព្វផ្សាយដ៏អស្ចារ្យរបស់ខ្លួន” ។

សេចក្ដីរាយការណ៍ថា Premier League បានយល់ព្រមលើកិច្ចព្រមព្រៀងទូរទស្សន៍តម្លៃ 4.7 ពាន់លានផោនរបស់ខ្លួនជាមួយនឹងទូរទស្សន៍ក្នុងស្រុក Sky Sports, BT Sport, Amazon Prime Video និង BBC Sport ក្នុងរយៈពេល 3 ឆ្នាំ៕