ក្រសួងការពារជាតិ នឹងលេងវគ្គផ្តាច់ព្រ័ត្រដណ្តើមពាននៅចិនល្ងាចស្អែកនេះ

ក្លិបបាល់ទាត់ក្រសួងការពារជាតិ នឹងត្រូវប៉ះក្លិបខ្លាំងវៀតណាម Than Quang Ninh នៅក្នុងពានមិត្តភាពមួយនៅប្រទេសចិន នាល្ងាចថ្ងៃទី១៧ខែវិច្ឆិកានេះ។
មុនឡើងមកដល់វគ្គនេះក្រុមលោក ភា សុភក្ត្រា បានទម្លាក់ក្រុម BTU FC ដោយលទ្ធផល ២-០ ក្នុងវគ្គជម្រុះជុំដំបូង។
មុនទទួលឱកាសនេះ ក្រុមក្រសួងការពារជាតិ បានប្រកួតឈ្នះក្រុម BTU FC របស់ប្រទេសថៃ ២ទល់០ នៅល្ងាចថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ថ្មីៗនេះ។ កីឡាករដែលរកគ្រាប់បាល់ជ័យជម្នះឱ្យក្រុមទៅពីកម្ពុជា នេះគឺ ភួង សុខសាណា និង ណារ៉ុង កក្កដា។

ពានរង្វាន់នេះមានក្រុមចំនួន៤ចូលរួមដោយក្នុងនោះមានក្រុម២មកពីថៃ គឺ Police Tero Sasana និងក្រុមសាកលវិទ្យាល័យ BTU FC បូករួមទាំងក្លិប Than Quang Ninh របស់វៀតណាមនិងក្រុមក្រសួងការពារជាតិរបស់កម្ពុជា។ ការប្រកួតធ្វើឡើងពីថ្ងៃទី១៤ ដល់១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។ នៅក្នុងប្រកួតជម្រុះបឋមនោះដែរក្រុមThan Quảng Ninh FC របស់ប្រទេសវៀតណាម បានយកឈ្នះក្រុមTero Police របស់ថៃ ២ទល់០ ផងដែរ។
ដូច្នេះក្រុមដែលទទួលបានជ័យជម្នះដូចគ្នាគឺ Than Quảng Ninh FC និងក្រុមក្រសួងការពារជាតិ នឹងត្រូវឡើងទៅលេងនៅវគ្គផ្ដាច់ព្រ័ត្រ នៅវេលាម៉ោង៦:៣០នាទីល្ងាចថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ។