ក្លឹបបាល់ទាត់ក្រសួងការពារជាតិ បានត្រឹមឈ្នះជើងឯករង ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់កម្រិតអន្តរជាតិ Super Cup Asia 2018 ក្រោមថ្វីជើងម្ចាស់ផ្ទះ PSM Makassar របស់ប្រទេសឥណ្ឌូណេស៊ី ។

photo of ក្រសួងការពារជាតិ
ក្រសួងការពារជាតិ ឈ្នះជើងឯករងក្នុងពានរង្វាន់មិត្តភាព Super Cup Asia 2018

ការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន Andi Mattalata Stadium ប្រទេសឥណ្ឌូណេស៊ី បានបញ្ចប់ទៅដោយ ក្រសួងការពារជាតិ ចាញ់ PSM Makassar ក្នុងលទ្ធផល ៣ទល់០ ដោយ៣គ្រាប់របស់ក្រុមជើងពានរង្វាន់ក្រៅផ្លូវការនេះគឺរកបានដោយ កីឡាករ Guy Junior, wiljan Pluim និងកីឡាករ Bruce Djite។

photo of ក្រសួងការពារជាតិ
ក្រសួងការពារជាតិ

ដោយឡែកការប្រកួតមួយគូទៀត ដែលជាការប្រកួតដណ្ដើមយកចំណាត់ថ្នាក់លេខ៣ ជាលទ្ធផល គឺក្រុមមកពីលីគកំពូលសិង្ហបុរី Home United បានយកឈ្នះក្រុមមកពីលីគកំពូលអូស្ត្រាលី ( ឈុតយុវជន ) Adelaide United ដោយលទ្ធផល ០ទល់១។

សរុបមកជើងឯកគឺបានទៅលើ ក្រុមម្ចាស់ផ្ទះ និងម្ចាស់ពានរង្វាន់ PSM Makassar  ទទួលបានទឹកប្រាក់១ម៉ឺនដុល្លារ ហើយក្រុមជើងឯករង ក្រសួងការពារជាតិ ទទួលបាន៥ពាន់ដុល្លារ ក្រុមលេខ៣ Home United ទទួលបាន៣ពាន់ដុល្លារ និងក្រុមលេខ៤ Adelaide United ទទួលបាន២ពាន់ដុល្លារ៕