photo of ក្លឹបក្រសួងការពារជាតិ
ក្លឹបក្រសួងការពារជាតិ សម្រេចបញ្ចប់កុងត្រាកីឡាករបរទេសទាំងអស់ក្នុងក្រុម

ក្លឹបបាល់ទាត់ក្រសួងការពារជាតិ បានសម្រេចមិនបន្តកិច្ចសន្យាថ្មីជាមួយកីឡាករបទេសទាំងអស់ ដែលបានចូលរួមជាមួយក្រុមក្នុងរដូវកាលនេះ

បន្ទាប់ពីចប់ប្រកួតចុងក្រោយ កាលពីឈ្នះអគ្គិសនីកម្ពុជា ៩-១ ម្សិលមិញ លោក ភា​ សុភក្ត្រា ទម្លាយថា ដោយសារមូលហេតុផ្ទៃក្នុង ក្រសួងការពារជាតិ បានសម្រេចចែកផ្លូវគ្នាជាមួយពួកគេតែម្តង។ ចំណែករដូវកាលក្រោយ ថ្នាក់ដឹកនាំកំពុងចចារយកកីឡាករកម្រិតខ្ពស់មកពង្រឹងក្រុម ដែលអាចជាជនជាតិ កូរ៉េខាងជើង។

កីឡាករបរទេសទាំង៤ដែលបានចាកចេញនោះមាន ខ្សែបម្រើ Yudai Ogawa, ខ្សែប្រយុទ្ធ Na Hyo-sang, ខ្សែការពារ Yoo Jae-ho និងអតីតសមាជិកអាស៊ីអឺរ៉ុប Mohamed Hamza។

គួរកត់សម្គាល់ថា នៅក្នុងលីគកំពូលកម្ពុជាឆ្នាំ២០១៨នេះ ក្រសួងការពារជាតិ បានបញ្ចប់ទៅនៅចំណាត់ថ្នាក់ទី៤មាន៣៩ពិន្ទុ ពីការប្រកួតឈ្នះ១២ ស្មើ៣ ចាញ់៦។