ក្រោយ​ប្រកាស​ចែក​ផ្លូវ​ជាមួយ​កីឡាករ​កូរ៉េខាងជើង ៤​រូប​​កាលពី​ថ្ងៃទី​១៦ ខែមករាកន្លងទៅ ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ (​ទ័ព​)  បានបង្ហាញ​សមាសភាព​កីឡាករ​បរទេស​ទាំង​៥​រួមមាន​កូរ៉េខាងត្បូង​៣​នាក់ និង​ជប៉ុន​២​នាក់​ដែល​ត្រូវ​ជំនួស​កៅអី​កីឡាករ​កូរ៉េខាងជើង​ដែល​ផ្ទេរ​ទៅ​ក្លិប​វិសាខា  និង ដើម្បី​ត្រៀម​រដូវ​កាល​ថ្មី​នៃ​លីហ្គ​កំពូល​កម្ពុជា​ឆ្នាំ​២០១៨ ដែល​គ្រោង​បើក​ការប្រកួត​នា​ខែ​មីនា​ខាងមុខ​។ ជាមួយ​សមាសភាព​ថ្មី​នេះ ទ័ព​រំពឹងថា ខ្លួន​នឹង​អាច​កែប្រែ​ប្រវត្តិសាស្ត្រ​ជើងឯក​រង​ពីរ​ឆ្នាំ​ជាប់​គ្នា​សម្រាប់​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៨​។ ការរំពឹង​បែបនេះ​ដោយសារ​កីឡាករ​បរទេស​ដែល​ទើប​ចុះកិច្ចសន្យា​សុទ្ធ​តែមាន​ទម្រង់​លេង និង​សមត្ថ​ភាពល្អ​។​

លោក ខូវ ឆាយ​ ថតជុំគ្នាជាកីឡាករបរទេស
លោក ខូវ ឆាយ​ ថតជុំគ្នាជាកីឡាករបរទេស
លោក ខូវ ឆាយ​ ថតជុំគ្នាជាកីឡាករបរទេស
លោក ខូវ ឆាយ​ ថតជុំគ្នាជាកីឡាករបរទេស

ចំពោះ​កិច្ចសន្យា​ជាមួយ​កីឡាករ​​កីឡាករ​អាស៊ី​ទាំង​៥​នេះ រួមមាន​កីឡាករ ​កូរ៉េខាងត្បូង​៣​រូប​រួមមាន​ខ្សែប្រយុទ្ធ Lee Junheob, ខ្សែការពារ Yoo Tae ho, ខ្សែបម្រើ Na Hyosung និង​កីឡាករ​ជប៉ុន​ពីររូប​រួមមាន​ខ្សែការពារ Yudai Ogawa និង​ខ្សែបម្រើ Daiki Matsumoto បាន​ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប​ក្រសួងការពារជាតិ​រយៈ​ពេល​១​ឆ្នាំ​សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៨ អ្នក​ទាំង៥ ត្រូវ​បាន​ក្រុម​ជើងឯក​រង​លីហ្គ​កំពូល​កម្ពុជា ២​រដូវ​កាល​ជាប់​គ្នា​នេះចុះ​កុងត្រា ១​រដូវ​កាល​ជាមួយ​នឹង​ប្រាក់ខែ​ប្រមាណ ៧,០០០​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​កីឡាករ​ទាំង ៥​រូប​នេះ។ នេះ​បើ​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​លោក ខូវ ឆាយ អ្នកចាត់ការ​ទូទៅ​ក្រុម​ក្រសួងការពារជាតិ។​

លោក ខូវ ឆាយ​ ថតជុំគ្នាជាកីឡាករបរទេស
លោក ខូវ ឆាយ​ ថតជុំគ្នាជាកីឡាករបរទេស
លោក ខូវ ឆាយ​ ថតជុំគ្នាជាកីឡាករបរទេស
លោក ខូវ ឆាយ​ ថតជុំគ្នាជាកីឡាករបរទេស
លោក ខូវ ឆាយ​ ថតជុំគ្នាជាកីឡាករបរទេស
លោក ខូវ ឆាយ​ ថតជុំគ្នាជាកីឡាករបរទេស

​អ្នកចាត់ការ​ទូទៅ​ក្លិប​ក្រសួងការពារជាតិ​លោក ខូវ ឆាយ បាន​បញ្ជាក់ថា សមាជិក​ថ្មី​ទាំង ៥​នាក់ បើ​ប្រៀបធៀប​នឹង​កីឡាករ​កូរ៉េខាងជើង​គឺ​មាន​ចំណុច​ល្អ និង​ចំណុច​ខ្វះខាត​រៀង​ៗ​ខ្លួន។ ពោល​គឺមាន​បច្ចេកទេស​ល្អប្រសើរ​ជាង​កីឡាករ​កូរ៉េខាងជើង​។ «​កីឡាករ​បរទេស​ទាំង​នេះ​បាន​ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប​យើង​ពេញ​មួយ​រដូវ​កាល ហើយ​សមត្ថភាព​របស់​ពួកគាត់​អាច​ទទួលយកបាន​។ ខ្ញុំ​គិតថា​ពួកគាត់​នឹង​អាចជួយ​ឲ្យ​ក្លិប​ដណ្តើមបាន​លទ្ធផល​ល្អ​ក្នុង​រដូវ​កាល​ឆ្នាំ​២០១៨»​។ ម្យ៉ាងវិញទៀត​ដោយសារ​ការ​ជ្រើស​រើស​លើក​នេះ មាន​ទាំង​កីឡាករ​កូរ៉េខាងត្បូង និង​ជប៉ុន ដូច្នេះ​ក្លឹប​នឹង​ទទួល​បាន​នូវ​បច្ចេកទេស​ចម្រុះ​កាន់​តែ​ច្រើន ដើម្បី​ប្រកួតប្រជែង​ជាមួយ​ក្លឹប​ដទៃ។​ នេះ​ជាការ​បញ្ជាក់​របស់លោក ខូវ ឆាយ​។