ក្រុមកំចាយមារ របស់កម្ពុជា បរាជ័យ២ប្រកួតជាប់គ្នាហើយ នៅប្រទេសឥណ្ឌូណេស៊ី

ក្រុមស.ស.យ.ក កំចាយមារ ដែលជាម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ជម្រើសជើងឯកបាល់ទាត់ក្នុងសាលឆ្នាំ២០១៧ (ហ្វូតសាល) តំណាងឱ្យប្រទេសកម្ពុជា បានប្រកួតចាញ់២លើក២លើកជាប់គ្នា ក្នុងពានរង្វាន់ជើងឯកហ្វូតសាលតំបន់អាស៊ាន AFF Futsal Club Championship 2018 កំពុងរៀបចំនៅប្រទេសឥណ្ឌូណេស៊ី។
ប្រកួតបរជ័យចំនួន២លើករបស់ក្រុមកំចាយមារ បានចាញ់ក្រុម East Coast Heat FC របស់អូស្រ្តាលី ៨ទល់០ និងបន្តចាញ់ក្រុម MIC របស់មីយ៉ាន់ម៉ា ដោយលទ្ធផល៤ទល់២។ ចំណែកប្រកួតចុងក្រោយក្នុងពូលត្រូវធ្វើឡើងនៅវេលាម៉ោង១១:៣០នាទីព្រឹកថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១៨ ក្រុមស.ស.យ.ក កំចាយមារ ត្រូវប្រកួតបិទពូលជាមួយក្រុម ក្រុមArbisyam FC របស់ប្រ៊ុយណេ។
ពានរង្វាន់ AFF Futsal Club Championship 2018 មានក្រុមចំនួន៨ក្រុម ចូលរួមដែលបានបែងចែកជា២ពូលក្នុងនោះក្រុមកំចាយមាររបស់កម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមជាមួយក្រុម East Coast Heat FC (អូស្ត្រាលី) Arbisyam FC (ប្រ៊ុយណេ)និង MIC (មីយ៉ាន់ម៉ា)។ ចំណែកពូល B វិញមានក្រុមSKN FC Kebumen របស់ឥណ្ឌូណេស៊ី, Bangkok BTS (ថៃ), Melaka United (ម៉ាឡេស៊ី) និង Sanatech Khanh Hoa (វៀតណាម)។