photo of ក្រុម​ក្រសួងការពារជាតិ
ក្រុម​ក្រសួងការពារជាតិ

ក្រុមក្រសួងការពារជាតិ៖ បន្ទាប់ពីផ្តួល ក្រុមស្វាយរៀងដោយលទ្ធផល ៣-១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ កាលពីថ្ងៃ សៅរ៍, 23 ធ្នូ 2017 ក្រុមក្រសួងការពារជាតិ ត្រូវឡើងទៅប្រកួតជាមួយ បឹងកេត​ នៅក្នុងវគ្គ​ផ្ដាច់ព្រ័ត្រ​ ដើម្បីដណ្តើមយក​ជើង​ឯក​ក្របខ័ណ្ឌ​បាល់ទាត់​កំពូល​របស់​កម្ពុជា។

ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​​រវាង ការពារ​ជាតិនឹងជួបបឹងកេត​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣០​ ខែ​ធ្នូ​ ឆ្នាំ​២០១៧ នា​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ ហើយ​អ្នក​ឈ្នះ​នឹង​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ក្របខ័ណ្ឌ​បាល់ទាត់​កំពូល​របស់​កម្ពុជា៕