​photo of ក្រុម​ជម្រើសជាតិ​កម្ពុជា
AFC Asian Cup ​ក្រុម​ជម្រើសជាតិ​កម្ពុជា

ការប្រកួតពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asian Cup ២០១៩ ក្នុងជំនួបបិទពូល C ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន ២ទល់១ នៅល្ងាចថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១៨ ។

ក្នុងការប្រកួតវគ្គជម្រុះចុងក្រោយ ពានរង្វាន់ខាងលើនេះ គេសង្កេតឃើញថា ក្រោមការដឹកនាំរបស់លោក ប្រាក់ សុវណ្ណារ៉ា ក្រុមទាំងមូលបានសហការគ្នា ប្រឹងប្រែងលេងអស់ពីសមត្ថភាពរៀងៗខ្លួន ទោះបីត្រូវក្រុមម្ចាស់ផ្ទះនាំមុខដល់ទៅ ២គ្រាប់មុនក៏ដោយ។

សម្រាប់ជ័យជម្នះរបស់ក្រុមអាហ្វហ្គានីស្ថាន រកបានដោយកីឡាករ ដោយកីឡាករ Mustafa Azadzoy នៅនាទីទី២៦ និង Jabar Sharza នៅនាទីទី៤៥ ខណៈ១គ្រាប់របស់កម្ពុជា រកបានដោយកីឡាករ ឃួន ឡាបូរ៉ាវី នៅនាទី៦៩ ដោយទទួលបាល់ពី ប្រាក់ មុន្នីឧត្ដម ក្រោយប្តូរចូលជំនួសកីឡាករ សុះ ស៊ូហាណា។ ក្រុមទាំងអស់សិទ្ធិឡើងទៅជុំបន្ទាប់ ត្រឹមវគ្គជម្រុះជុំទី៣នេះ ក្រោយស្ថិតនៅបាតតារាងប្រចាំពូលដូចគ្នា។

photo of AFC Asian Cup
អាហ្គានីស្ថាន ២-១ កម្ពុជា
AFC Asian Cup
អាហ្គានីស្ថាន ២-១ កម្ពុជា

វីដេអូហាយឡាយ ក្រុមជម្រើសជាតិកម្ពុជា ចាញ់ អាហ្គានីស្ថាន ២ទល់១

ខណៈនេះ ក្រុមជម្រើសជាតិកម្ពុជា កំពុងស្ថិតលើយន្តហោះ ចាកចេញមកកម្ពុជាវិញ ដើម្បីអោយកីឡាករហ្វឹកហាត់ជាមួយក្លិប ត្រៀមលីគកំពូលកម្ពុជាសប្តាហ៍ទី៤ មុនសម្រាកចូលឆ្នាំថ្មី។