photo of england won FIFA Under 17 World Cup
england won FIFA-Under 17 World Cup

ក្រុមជម្រើសជាតិអង់គ្លេស U17 ឈ្នះពានរង្វាន់ FIFA World Cup Under 17 ដោយបំបាក់ក្រុមជម្រើសជាតិអេស្ប៉ាញ U17 ក្នុងលទ្ធផល ៥ទល់នឹង២

ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសអាយុក្រោម ១៧ឆ្នាំ បានបំបាក់ក្រុមជម្រើសជាតិអេស្ប៉ាញអាយុក្រោម ១៧ឆ្នាំ ក្នុងលទ្ធផល ៥ទល់២ ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ FIFA World Cup Under 17 កាលយប់ម្សិលមិញនេះនៅប្រទេសឥណ្ឌា។

ជំនួបដ៏កក្រើកក្នុងប្រទេសឥណ្ឌា កាលម្សិលមិញនេះបានធ្វើអោយពិភពលោកភ្ញាក់ផ្អើរយ៉ាងខ្លាំង ដោយក្រុមជម្រើសជាតិអង់គ្លេសបានបង្ហាញទម្រង់លេងបានយ៉ាងល្អ ដែលអាចវាយបកយកឈ្នះក្រុមអេស្ប៉ាញបាន ៣គ្រាប់ដោយប្រើពេលត្រឹមតែ ២០នាទី ពោលគិតត្រឹមនាទីទី ៦៨ ក្រុមទាំង ២មានលទ្ធផលស្មើគ្នា ២ទល់២

ទទ្ទឹមនឹងលទ្ធផលដ៏ប្រសើរនេះ យុវជនរបស់ក្រុមជម្រើសជាតិអង់គ្លេស Phil Foden បានក្លាយជាកីឡាករដែលបង្ហាញទម្រង់លេងល្អជាងគេ និងជាពិសេសទៀតនោះក្នុងវគ្គផ្ដាច់ព្រ័ត្ររូបគេអាចទាត់បញ្ចូលទីគូប្រកួតបាន ២គ្រាប់ផងដែរ៕

photo of FIFA Under 17 World Cup
England win FIFA Under 17 World Cup Final

ប្រភពព័ត៍មានពី bbc