ក្លឹបបាល់ទាត់ណាហ្គាវើលដ៍ នឹងទទួលបានទឹកប្រាក់សម្រាប់ថ្លៃធ្វើដំណើរទៅចូលរួមរាល់ការប្រកួត AFC Cup ក្រៅទឹកដីពីសហព័ន្ធកីឡាបាល់ទាត់អាស៊ីចំនួន៤ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមការឲ្យដឹងពី លោក ឆាំង ពិសិដ្ឋ លេខាធិការប្រតិបត្តិនៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា។

ក្រុមណាហ្គានឹងទទួល​បាន​ថ្លៃធ្វើដំណើរប្រកួតក្រៅ​ដី​៤ម៉ឺនដុល្លារក្នុងមួយជើងនៅ AFC Cup
ក្រុមណាហ្គានឹងទទួល​បាន​ថ្លៃធ្វើដំណើរប្រកួតក្រៅ​ដី​៤ម៉ឺនដុល្លារក្នុងមួយជើងនៅ AFC Cup

ចំនួននេះគឺកើនឡើងពី២ម៉ឺនដុល្លារអាមេរិកធៀបទៅនឹងឆ្នាំមុនៗ តែម្ចាស់ផ្ទះពុំទទួលបានការឧបត្ថម្ភទុនពី AFC ឡើយ។

ចំណែក ប្រាក់រង្វាន់សម្រាប់ក្រុមជើងឯក AFC Cup 2019 នឹងទទួលបាន ១,៥ លានដុល្លារ ហើយ ជើងឯករងទទួលបាន ៧៥០,០០០ ដុល្លារ

គួរបញ្ជាក់ថា ណាហ្គាវើលដ៍ ក្នុងការប្រកួត AFC Cup 2019 ស្ថិតនៅពូល F ជាមួយ Hanoi FC របស់វៀតណាម , Tampines Rovers របស់សិង្ហបុរី និង Yangon United / Zwekapin United របស់មីយ៉ាន់ម៉ា ហើយនឹងត្រូវចាប់ផ្ដើមពីខែកុម្ភៈ តទៅ៕

ប្រភព៖ keiladaily