ខ្សែបម្រើ Ruslan Malinovskyi របស់ក្លិប Atalanta មានក្លឹបធំៗចំនួន ៣ កំពុងចាប់អារម្មណ៍លើរូបគេ។

Ruslan Malinovskyi
Ruslan Malinovskyi

ក្លិប Inter Milan, PSG និង Chelsea ចាប់អារម្មណ៍យ៉ាងខ្លាំងលើកីឡាកររូបនេះបើតាមការដកស្រង់ពីគេហទំព័របាល់ទាត់ Tribuna.com របស់អ៊ុយក្រែនដោយដកស្រង់សំដីលោក Oleksandr Denysov នាយកបាល់ទាត់។

Ruslan Malinovskyi
Ruslan Malinovskyi

Malinovskyi រកបាន ៧ គ្រាប់និង Assist ១១ ដងក្នុងការប្រកួត Serie A ចំនួន ៣៣ ប្រកួតនៅរដូវកាលនេះ។

Ruslan Malinovskyi
Ruslan Malinovskyi

Transfermarkt បានដាក់តម្លៃគាត់ ២១ លានអឺរ៉ូ។ កិច្ចសន្យារបស់ខ្សែបម្រើកណ្តាលជាមួយក្លិប Atalanta នឹងត្រូវផុតនៅរដូវក្តៅឆ្នាំ ២០២៣ ។