ក្រុមបាល់ទាត់ Al Ahed របស់ប្រទេសលីបង់បានលើកពាន AFC CUP 2019 ក្រោយបំបាក់ក្រុមជើងខ្លាំងមកពីកួរ៉េខាងជើង
13 Nov 2019 - 12:12:09 SHARE

កាលពីពេលថ្មីៗនេះ ក្រុមបាល់ទាត់ Al Ahed របស់ប្រទេសលីបង់បានលើកពាន AFC CUP 2019 ក្រោយបំបាក់ក្រុមជើងខ្លាំងមកពីកួរ៉េខាងជើង April 25 SC នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ការយកឈ្នះក្នុងលទ្ធផល ១ ទល់នឹង ០ នេះបានគឺបានបន្ទាប់ពីកីឡាករកូរ៉េខាងជើងម្នាក់ទទួលបានការក្រហមក្រោយព្យាយាមរារាំងគូរប្រកួតក្នុងការអូសបាល់ទៅស៊ុតបញ្ចូលទី។
ការប្រកួតពានរង្វាន់លំដាប់ទី ២ ប្រចាំទ្វីបអាស៊ីនេះ ធ្វើនៅប្រទេសម៉ាឡេស៊ី ដោយសារតែទីនោះគឺជាទឹកដីកណ្តាលហើយក៏ជាទីស្នាក់របស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីផងដែរ ខណៈដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រពាននេះគឺធ្វើឡើងតែ១ជើងតែប៉ុណ្ណោះ។
ក្នុងពានរង្វាន់នេះ ក្លិបកម្ពុជា ណាហ្គាវើលដ៌ ក៏បានលេងក្នុងពាននេះដែរ តែបានធ្លាក់ត្រឹមវគ្គចែកពូល ប្រចាំពូល F ជាមួយនឹងក្រុម Hanoi FC (វៀតណាម) Tampine Rover (សិង្ហបូរី) និង Yangon United (មីយ៉ាន់ម៉ា)៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព