Ajax របស់​ហុល្លង់​បាន​បន្ត​កំណត់​ត្រា​ឈ្នះ​១០០%​នៅ UEFA Champions League ពូល C ​ក្រោយ​​លត់​ក្រុម​ខ្លាំង​របស់​អាល្លឺម៉ង់​ Borussia Dortmund ក្នុងលិទ្ធផល ៣ ទល់នឹង ១ ដល់​​ដី​របស់ Dortmund កាល​ពី​​​យប់​មិញ​នេះ​។

ក្រុម Ajax
ក្រុម Ajax

ម្ចាស់ផ្ទះ​បាន​បង្កើត​ការ​នាំ​មុខ​​មុន​ដោយ​ការ​ទាត់​បាល់​ពិន័យ ​១១ម៉ែត្រ​របស់ Marco Reus នៅ​នាទី​ទី​៣៧ បើ​ទោះ​​​ខ្សែ​ការពារ​កណ្ដាល​របស់​ខ្លួន Mats Hummels បង្កើត​កំហុស​ហើយ​ត្រូវ​បាន​អាជ្ញាកណ្ដាល​ពិន័យ​​កាត​ក្រហម​បណ្ដេញ​ចេញ​ពី​ការ​ប្រកួត​នៅ​នាទី​ទី​ ២៩​ក៏​ដោយ​។

ក្រោយ​ពេល​ចូល​ដល់​វគ្គ​ទី ​២ ក្រុម​ភ្ញៀវ​ដែល​មាន​គ្នា​១១​នាក់ បាន​បង្តើ​ត​ការ​វាយ​សម្រុក​យ៉ាង​ខ្លាំង​រហូត​រក​បាន​គ្រាប់​បាល់​ ៣​គ្រាប់​វិញ​​គឺ​នៅ​​នាទី​ទី​ ៧២​ ដោយ​ Dušan Tadić , Sébastien Haller នាទី​ទី​៨៣​ និង​គ្រាប់​ទី​៣​នាទី​ទី៩០​ ដោយ​​ Davy Klaassen ។

​ការ​ឈ្នះ​ទាំង ​៤​ប្រកួត​របស់ Ajax នៅ UCL បាន​ធ្វើ​ពួក​គេ​មាន​កំណត់​ត្រា​ឈ្នះ១០០% និង​​​បាន​ឡើង​ទៅ​កាន់​វគ្គ ​១៦​ក្រុម​​ចុង​ក្រោយ​ហើយ។ សរុបការ​ប៉ះ​ក្រុម​​អាល្លឺម៉ង់ Borussia Dortmund គឺ Ajax ឈ្នះលិទ្ធផល ៧ ទល់នឹង ១ ៕