ក្រុមបាល់ទាត់ល្បីឈ្មោះមួយរបស់អង់គ្លេស Leeds United បានទៅដល់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃអង្គារទី៨ខែឧសភាឆ្នាំ២០១៨ ដើម្បីប្រកួតមិត្តភាពក្រោយចប់រដូវកាលនៅទីនោះ ទោះបីមានមតិមិនពេញចិត្តពីរដ្ឋាភិបាលអង់គ្លេសនិងអង្គការមួយចំនួនជុំវិញការរំលោភបំពានចំពោះប្រទេសមីយ៉ាន់ម៉ាលើជនជាតិរ៉ូហ៊ីងយ៉ាក្ដី។

photo of Leeds United
Leeds United

អតីតជើងឯកលីគកំពូលអង់គ្លេស៣សម័យ នឹងប្រកួតមិត្តភាពទល់នឹងក្រុមជម្រើសជាតិមីយ៉ាន់ម៉ា នៅថ្ងៃទី ៩ខែឧសភានេះ មុនសាកសមត្ថភាពជាមួយក្រុម All-Stars នៃលីគកំពូលមីយ៉ាន់ម៉ាក្នុងពេល២ថ្ងៃបន្ទាប់។

photo of Leeds United
Leeds United

ក្លឹបដែលបញ្ចប់រដូវកាល២០១៧-១៨ក្នុងចំណាត់ថ្នាក់ទី១៣ក្នុងលីគទី២អង់គ្លេស ក៏នឹងធ្វើទិវាបាល់ទាត់ (Football Clinics) ដល់យុវជនថ្នាលនៃសហព័ន្ធកីឡាបាល់ទាត់មីយ៉ាន់ម៉ានៅទីក្រុង Yangon និង Mandalay ព្រមទាំងទស្សនាតំបន់វប្បធម៌ដូចជាវត្ត Shwedagon និង Maha Myat Muni ផងដែរ។

photo of Leeds United
Leeds United

ពិតណាស់ អង្គការសហប្រជាជាតិនិងក្រុមសិទ្ធិមនុស្សបាននិយាយថា ប្រតិបត្តិការយោធារបស់មីយ៉ាន់ម៉ានៅភាគពាយ័ព្យនៃប្រទេសក្នុងខែសីហាឆ្នាំមុន បានបង្ខំឱ្យជនមូស្ល៊ីមរ៉ូហ៊ីងយ៉ាងជិត៧សែននាក់ភៀសខ្លួនទៅបង់ក្លាដេស។ ជនភៀសខ្លួនទាំងនោះត្រូវបានរាយការណ៍ថារងការសម្លាប់, រំលោភ និងដុតភូមិជាដើម៕

ប្រភពពី៖ keiladaily