ក្រុមហង្សក្រហម Liverpool និងក្រុម Arsenal ពិតជាមានឆន្ទៈចង់បានខ្សែបម្រើ Renato Sanches បស់ក្រុម Lille ។

Renato Sanches
Renato Sanches

កាលពីរដូវកាលមុនកីឡាករសញ្ជាតិព័រទុយហ្កាល់រូបនេះបានដើរតួយ៉ាងសំខាន់ក្នុងការប្រជែងដណ្តើមពានរង្វាន់ Ligue 1 របស់បារាំងដោយបានស៊ុតបាល់បញ្ចូលទីបាន ១ គ្រាប់និងជួយ Assists ឲ្យមិត្តរួមក្រុម ៣ ដងផ្សេងទៀតក្នុងការបង្ហាញខ្លួន ២៣ ប្រកួត។

នៅពេលដែល Liverpool ព្យាយាមរកអ្នកជំនួសកន្លែងទំនេរដែលនៅសេសសល់ដោយការចាកចេញរបស់ កីឡាករ Georginio Wijnaldum ស្របពេលក្រុម Arsenal បាននិយាយលាទៅកាន់ខ្សែបម្រើ Granit Xhaka ដូចគ្នាហើយភាគីទាំងពីរត្រូវបានគេរំពឹងថានឹងស្វែងរកកម្លាំងបន្ថែមថ្មីជួយក្រុមរបស់ពួកគេ។

យោងតាមគេហទំព័រ Onzemondial បានឱ្យដឹងថាក្រុមគីឡូធ្ងន់នៅក្របខ័ណ្ឌ Premier League ទាំងពីរនេះត្រូវបានកំណត់ដើម្បីប្រកួតប្រជែងសម្រាប់ការចុះហត្ថលេខាយកខ្សែបម្រើ Renato Sanches ។

កីឡាករ Renato Sanches ដែលមានកិច្ចសន្យារយៈពេល ២ ឆ្នាំជាមួយនឹងក្រុម Lille OSC បានលេងនៅក្នុងការប្រកួត Euro ២០២០ របស់ព័រទុយហ្កាល់ទាំង ៤ ប្រកួតដោយចាប់ផ្តើម ២ ប្រកួតរូបគេមិនបានចូលរួមក្នុងជម្រើសដំបូងឡើយខណៈដែលក្រុមការពារជើងឯកឆ្នាំ ២០១៦ ត្រូវបានធ្លាក់ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយដោយស្នាដៃ ក្រុមជម្រើសជាតិប៊ែលហ្សិក។