ឆ្លើយតបទៅនឹងឧបទេវហេតុនៃការធ្លាក់យន្តហោះប្រភេទ AW169 របស់ម្ចាស់ក្លឹប Leicester City លោក Vichai Srivaddhanaprabha ក្រុមហ៊ុនផលិតឧទ្ធម្ភាគចក្រអុីតាលី Leonardo បាននិយាយថា នេះគឺជាលើកទី 1ហើយដែលឧទ្ធម្ភាគចក្រប្រភេទនេះបានធ្លាក់ឆេះបែបនេះ។

ក្រុមហ៊ុនផលិតឧទ្ធម្ភាគចក្រ ថានេះជាលើកទី1 ហើយដែលឧទ្ធម្ភាគចក្រប្រភេទនេះធ្លាក់
ក្រុមហ៊ុនផលិតឧទ្ធម្ភាគចក្រ ថានេះជាលើកទី1 ហើយដែលឧទ្ធម្ភាគចក្រប្រភេទនេះធ្លាក់

ក្រុមហ៊ុន Leonardo និយាយថាពួកគេនឹងសហការជាមួយអង្គភាពស៊ើបអង្កេតគ្រោះថ្នាក់ធ្លាក់យន្តហោះមួយនេះ ខណៈនេះពួកគេនៅតែបន្តប្រមូលព័ស្ដុតាងបន្ថែមទៀតជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ពួកគេដើម្បីចង់ដឹកថាវាកើតអីឱ្យផ្ទាល់។

សូមរំឭកថា លោក Vichai Srivaddhanaprabha មហាសេដ្ឋីមានទ្រព្យច្រើនបំផុតលំដាប់ទី 5របស់ប្រទេសថៃ និងជាម្ចាស់ក្លឹបបាល់ទាត់ Leicester City បានស្លាប់ក្នុងវ័យ60ឆ្នាំដោយគ្រោះធ្លាក់ឧទ្ធម្ភាគចក្រកាលយប់ថ្ងៃសៅរ៍ទី27ខែតុលាឆ្នាំ2018។ នៅក្នុងយន្តហោះនោះមានពីឡុត2នាក់ Eric Swaffer, Izabela Roza Lechowicz និងអ្នករួមដំណើរ2នាក់ផ្សេងទៀត Nursara Suknamai, Kaveporn Punpare ក៏បានបាត់បង់ជីវិតនៅក្រៅកីឡដ្ឋាន King Power បន្ទាប់ពី Leicester ប្រកួតស្មើ West Ham 1-1 នោះដែរ៕

ប្រភព៖ BBC