សិទ្ធិ​ផ្សាយ​ផ្ទាល់​ការ​ប្រកួត​បាល់ទាត់​ក្របខណ្ឌ Ligue 1 ​ដើម្បី​ផ្សាយ​ក្នុង​ប្រទេស​អេស្ប៉ាញ​ត្រូវ​បាន​ទិញ​ដោយ​ក្រុមហ៊ុន​ Kosmos Holding របស់ Gerard Pique។

Gerard Pique
Gerard Pique

ការ​ទិញ​នេះ​គឺ​មុន​ Lionel Messi ​ត្រៀម​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​ឲ្យ Paris Saint-Germain នៅ​ថ្ងៃ​អាទិត្យ​នេះ។ PSG នឹង​ធ្វើ​ដំណើរ​​ទៅ​លេង​នៅ​ផ្ទះ​របស់​ក្រុម Reims ហើយ​ការ​ប្រកួត​នឹង​ផ្សាយ​ដោយ​សេរី​តាម​​​ឆានែល Ibai Llanos លើ​វិបសាយ Twitch។

សិទ្ធិ​ក្នុង​ការ​ផ្សាយ Ligue 1 ​ក្នុង​ប្រទេស​អេស្ប៉ាញ​ពី​មុន​​គ្រប់គ្រង​ដោយ ក្រុមហ៊ុន Movistas។ ក្រុមហ៊ុន​របស់ Pique កំពុង​មាន​គម្រោង​ផ្ដល់​អាជ្ញាប័ណ្ណ​​ដល់​ទូរទស្សន៍​ឬ​សេវាកម្ម​ផ្សព្វផ្សាយ​ដែល​មាន​ប្រជាប្រិយភាព​ដើម្បី​​យក​ទៅផ្សាយ​បន្ត​ពី​ពួក​គេ៕​​

ក្រុមហ៊ុន Kosmos Holding ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៧ នា​ទីក្រុង Barcelona។ ស្ថាបនិក​របស់​ក្រុមហ៊ុន​មួយ​នេះ​មាន​​ចំនួន​៥​​នាក់ ក្នុង​នោះ​ក៏​មាន​ Pique ម្នាក់​ដែរ។ និយាយ​ពី​មុខ​តំណែង​របស់ Pique ​គឺធំ​ជាង​គេ​ក្នុង​ក្រុមហ៊ុន​​​នេះ។ គេ​ជា​ស្ថាបនិក​ នាយកប្រតិបត្តិ និង​ប្រធាន ហើយ​ក៏​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ផង​ដែរ៕