កីឡាកររបស់ក្រុម Real Madrid ត្រូវបានប្រគល់ជូនជាកាដូបុណ្យណូអែលដោយក្រុមហ៊ុន Audi ដែលជាម្ចាស់ឧបត្ថម្ភ ខណៈរាល់សមាជិកក្រុមឈុតធំទាំងអស់បើកឡានថ្មីចេញទៅប្រុយៗ។

Sergio Ramos
Sergio Ramos ជា​អ្នក​ជ្រើស​យក​រថយន្ត​ថ្លៃ​ជាង​គេ​បង្អស់​គឺ A8 50 TDI

ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ដាក់ស្នាមញញឹមនៅលើមុខរបស់លោក Zinedine Zidane និងកីឡាកររបស់គាត់ ខណៈដែលកីឡាករក្រុមយក្សអេស្ប៉ាញទាំងអស់អាចជ្រើសរើសម៉ូដែលរថយន្ត និងពណ៌តាមអំពើចិត្ត។

Audi

ប្រធានក្រុម Sergio Ramos បានជ្រើសរើសរថយន្តដែលមានតម្លៃថ្លៃជាងគេបំផុតដោយជ្រើសរើសយកឡាន Lunar Blue Audi A8 50 TDI Quattro Tiptronic តម្លៃ ៨៦.០០០ ផោន។

Audi

កីឡាករទាំងអស់បាននាំគ្នាមករើសយកម្នាក់មួយៗនិងចុះហត្ថលេខាលើស្លាកលេខកាលពីថ្ងៃចន្ទ ដែលជាផ្នែកមួយនៃពិធីប្រចាំឆ្នាំរបស់ពួកគេ។

Audi

Zidane បានបង្ហាញពីភាពរម្យទមរបស់គាត់ ដោយបានជ្រើសរើសយករថយន្ត RS 3 Sportback TFSI quattro S tronic ពណ៌ខ្មៅ ដែលជាម៉ូដែលថោកបំផុតនៅក្នុងបញ្ជី គឺត្រឹម ៦៥.០០០ ផោន។

Audi

Karim Benzema និង Thibaut Courtois ក៏បានចូលរួមជាមួយអ្នកចាត់ការទូទៅរបស់ពួកគេផងដែរដោយរើសយកម៉ូដែលថោកបំផុត ទោះបីជាមានចំណង់ចំណូលចិត្តខុសៗគ្នាលើពណ៌ក៏ដោយ៕