ក្រុមហ៊ុន Chevrolet គ្រោងដកខ្លួនចេញពីកិច្ចសន្យាឧបត្ថម្ភអាវដល់ក្លឹប Man Utd

មានសេចក្តីរាយការណ៍ថា ក្រុមហ៊ុន Chevrolet ចង់ដកខ្លួនចេញពីកិច្ចព្រមព្រៀងឧបត្ថម្ភអាវកីឡាករដែលមានទឹកប្រាក់ ៤០០លានផោនជាមួយក្លឹប Man Utd ដោយសារតែក្រុមនេះធ្វើមិនបានល្អនៅក្របខណ្ឌ EPL ។
ក្រុមបិសាចក្រហមដែលធ្លាប់ធ្វើព្យុះធ្វើភ្ញៀងនៅក្របខណ្ឌបាល់ទាត់អង់គ្លេសនោះ ចាប់ផ្តើមមិនបានល្អទេនៅក្នុងយុទ្ធនាការក្របខណ្ឌ PL នៅរដូវកាលនេះ បើធៀបនឹងរយៈពេល៣០ឆ្នាំចុងក្រោយនេះ ហើយធ្លាក់មកលេខរៀងទី១២នៅលើតារាងពិន្ទុ ដោយមានតែ២ពិន្ទុនៅលើតំបន់កាត់ចេញ។
ទម្រង់លេងមិនល្អនេះបានធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិកមួយនេះ មានការបារម្ភ ហើយដែលក្រុមហ៊ុននេះបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងទំហំទឹកប្រាក់៤០០លានផោនកាលពីឆ្នាំ២០១២ ។
ទោះបីជាយ៉ាងណា ក្រុមបិសាចក្រហមនេះចាប់ផ្តើមធ្លាក់ទម្រង់លេងជាបន្តបន្ទាប់ ចាប់តាំងពីពេលនោះមក ហើយថា ក្រុមហ៊ុន Chevrolet ទំនងជាមិនបន្តកិច្ចសន្យាថ្មីទៀតនោះទេ ខណ:ដែលកិច្ចសន្យាបច្ចុប្បន្ននឹងបញ្ចប់នៅរដូវកាលក្រោយ៕