ក្រុម​កីឡាករ​របស់​ Manchester United ​នឹង​ត្រូវ​ទទួល​ពិន័យ​ពី​ក្លឹប​ផ្ទាល់ ​បន្ទាប់​ពី​ពួកគេ​មិន​ព្រម​ទៅ​ចូលរួម​កម្មវិធី​របស់​ម្ចាស់ Sponsor កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​។

photo of Manchester United
ក្រុម​កីឡាករ​របស់​ Manchester United ​នឹង​ត្រូវ​ទទួល​ពិន័យ​ពី​ក្លឹប​ផ្ទាល់

ការ​ពិន័យ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ក្រុម​ទាំង​មូល​បាន​ទៅ​ចូល​រួម​ប្រកួត​នៅ UEFA Champions League ​យឺត​ពេល។ ដូច្នេះ ​ពួកគេ​បាន​ខកខាន​ចូល​រួម​កម្មវិធី​របស់ Sponsor ​ជា​ច្រើន ​ដែល​បាន​ធ្វើ​ឡើង​អំឡុង​ពេល​ប្រកួត​នោះ។ មិន​ត្រឹម​តែ​១​លើក​កាល​ប៉ះ​ជាមួយ Juventus ​ទេ ​ដោយ​សូម្បី​តែ​កាល​ប៉ះ Valencia ​ក៏​ពួកគេ​មក​ចូលរួម​យឺត​ដែរ។ រឿង​នេះ​បាន​ធ្វើ​ឱ្យ​ម្ចាស់ Sponsor ​មួយ​ចំនួន​មិន​ពេញ​ចិត្ត។

ហេតុ​ដូច្នេះ​ហើយ ​ដើម្បី​ឱ្យ​ស្មើ​ភាព​គ្នា​វិញ ​ក្លឹប​បាន​ដាក់​ពិន័យ​ចំពោះ​កីឡាករ​ទាំង​អស់​ដែល​ធ្វើ​ដំណើរ​យឺត​នេះ។ ដោយ​ខាង​ទីផ្សារ​របស់​ក្លឹប ​និយាយ​ថា​ក្រុមMan Utd ​មាន​ទំនាក់ទំនង​ល្អ​ណាស់​ជាមួយ​ម្ចាស់ Sponsor ​ដូច្នេះ​រឿង​ដែល​មិន​ល្អ​ដូច​ខាង​លើ​មិន​គួរ​ឱ្យ​កើត​មាន​ឡើយ៕