photo of ​ក្រុម​ជម្រើស​ជាតិ​ហ្វូតសាល​កម្ពុជា
សកម្មភាពហ្វឹកហាត់ ​ក្រុម​ជម្រើស​ជាតិ​ហ្វូតសាល​កម្ពុជា

ក្រុម​ជម្រើស​ជាតិ​ហ្វូតសាល​​កម្ពុជា ដែល​មាន​សមាជិក​២០នាក់ កំពុង​តែ​ហ្វឹកហាត់​ក្នុង​យ៉ាងសកម្ម​ ដើម្បី​ត្រៀម​ចេញ​ទៅ​ប្រកួត​ក្នុងពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ាន 2018 AFF Futsal Championship​ នៅ​ប្រទេស​ឥណ្ឌូណេស៊ី ដើម​ខែ​វិច្ឆិកា ខាង​មុខ។

កីឡាករ២០នាក់ ​ដែល​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ជម្រុះ​បាន​នោះ​មានមានកីឡាករ ហេង សុខលី, រស់ រតនៈ, រស់ ស៊ីចំរើន,គន្ធ លន់ដារ៉ុត,គឹម សុខយុទ្ធ,កែវ ជាតូ, គឹម ហាប់,អ៊ុក សេរីរតនៈ, នៅ រ៉ូហ្សេត,តាត់ ផាត់ឌី,សឹង ចាន់វ៉ានណូ,វង្ស ដារ៉ា,ផុន ចាន់ឧត្តម, ញឹក ថាលីដា, ហូ អត្រា,អ៊ឹង ស្លូត,ចន្ថា ចន្ទាកា, សេដ្ឋា សច្ចៈបុត្រ, កែវ ណារ៉េត និង ឡាក់ ភីរុណ។

photo of ​ក្រុម​ជម្រើស​ជាតិ​ហ្វូតសាល​កម្ពុជា
សកម្មភាពហ្វឹកហាត់ ​ក្រុម​ជម្រើស​ជាតិ​ហ្វូតសាល​កម្ពុជា
photo of ​ក្រុម​ជម្រើស​ជាតិ​ហ្វូតសាល​កម្ពុជា
សកម្មភាពហ្វឹកហាត់ ​ក្រុម​ជម្រើស​ជាតិ​ហ្វូតសាល​កម្ពុជា

ពានរង្វាន់ជើងឯកបាល់ទាត់អាស៊ានក្នុងសាលឆ្នាំ២០១៨ ឬ AFF Futsal Championship 2018 នឹងត្រូវប្រកួតនៅក្នុងខែវិច្ឆិកាខាងមុខនេះ ពោលគឺសហព័ន្ធកីឡាបាល់ទាត់អាស៊ាន សម្រេចធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី ខណៈកម្ពុជា បានសម្រេចបញ្ជូនក្រុមចូលរួមប្រកួតឡើងវិញ ក្រោយខកខានតាំងពីឆ្នាំ២០១២ មកម៉្លេះ។

តាមរយៈកិច្ចប្រជុំរបស់សមាជិកបាល់ទាត់ក្នុងតំបន់អាស៊ាន នៅទីក្រុងកូឡាឡាំពួរ កាលពីពេលថ្មីៗ បានកំណត់ពីកាលបរិច្ឆេទប្រកួតក្នុងពានរង្វាន់ជើងឯកអាស៊ាននេះ ដោយគ្រោងចាប់ផ្ដើមពីថ្ងៃទី៥ ដល់ ១១ វិច្ឆិកា ឆ្នាំ២០១៨ ក្នុងទីក្រុង Jakarta ប្រទេសឥណ្ឌូណេស៊ី ដែលមានក្រុម៨ចូលរួម។ ពូល A មាន៖ កម្ពុជា, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ា ខណៈពូល B មានថៃ, វៀតណាម, ប្រ៊ុយណេ និងទីម័រខាងកើត៕

photo of ​ក្រុម​ជម្រើស​ជាតិ​ហ្វូតសាល​កម្ពុជា
សកម្មភាពហ្វឹកហាត់ ​ក្រុម​ជម្រើស​ជាតិ​ហ្វូតសាល​កម្ពុជា