ក្រុមបាល់ទាត់ជម្រើសជាតិហ្វូតសាលថៃ
ក្រុមបាល់ទាត់ជម្រើសជាតិហ្វូតសាលថៃ

ក្រុមបាល់ទាត់ជម្រើសជាតិហ្វូតសាលថៃ បានគ្រងជើងឯកជាថ្មី ក្រោយយកក្រុមជម្រើសជាតិម៉ាឡេស៊ី ៤-២ នៃពានរង្វាន់ AFF Futsal Championship 2018 ដែលជាជ័យជម្នះលើកទី១៤ របស់ខ្លួន ក្នុងចំណោម ១៥លើកនៃពាននេះ គិតចាប់តាំងពីឆ្នាំ២០០១ មក នៅវគ្គផ្តាច់ព្រ័ត្រដែលបានធ្វើឡើងនាថ្ងៃអាទិត្យ ទី១១ ខែវិច្ឆិកា នៅប្រទេសឥណ្ឌូនេស៊ី។

សម្រាប់ក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី បានត្រឹមលេខ៣ បន្ទាប់ពីយកឈ្នះក្រុមវៀតណាម ក្នុងលទ្ធផល ៣-១ តែក៏ធ្លាប់លើកពាននេះកាលពីឆ្នាំ២០១០ ម្តងផងដែរ ខណៈក្រុមដំរីសឹកថៃ គឺជាក្រុមដែលគ្រងពានរង្វាន់នេះច្រើនសម័យកាលជាងគេចំនួន ១៤លើក ចាប់តាំងពីឆ្នាំ២០០១ មក៕