photo of ក្រុម​ណាហ្គា​វើ​ល
ក្រុម​ណាហ្គា​វើ​ល ​យកឈ្នះ​ ​ក្រសួង​ការពារ​ជាតិ ២-០

ក្លិបបាល់ទាត់ណាហ្គាវើលបានបន្តឈរនៅកំពូលតារាង លីគលីគកំពូលកម្ពុជា ជាបន្តទៀត  ក្រោយពីបានយកឈ្នះក្រសួងការពារជាតិ ២-០ កាលពីថ្ងៃសៅរ៍កន្លងមកនោះ  ខណះដែលក្រុមប្រជែងទាំងពីរនៅក្រោមខ្លួន បឹងកេត និង វិសាខា សុទ្ធតែដណ្តើមបានពិន្ទុរៀងខ្លួនផងដែរ ។

សម្រាប់​ការប្រកួត នៅលើ​ទឹកដី​ខ្លួនឯង គឺ​កីឡដ្ឋាន​ស្តា​ត​ចាស់ កាលពី​ថ្ងៃ​សៅរ៍ កន្លងមកនេះ ក្រុម​ទ័ព បាន​គ្រាប់​បាល់​យ៉ាង​លឿន ខណៈ Sung Chihoon របស់​ណាហ្គាវើល បាន​ស៊ុត​បាល់​ទម្លុះ​សំណាញ់​ទី​របស់​ខ្លួន ត្រឹម​នាទី​ទី ៣ នោះ ហើយ​និង​នៅ​នាទី​ទី ៣៤ Bisan George បាន​តែត​បញ្ចូល​ទី ១ គ្រាប់​ទៀត ដើម្បី​ជួយ​ឲ្យ​ណាហ្គាវើល បន្ត​ឈ្នះ​ក្រុម​ទ័ព ២-០ បន្ថែម​ទៅ​លើ​ការ​ឈ្នះ ២-០ ដូច​គ្នា កាល​ពី​ជើង​ទី ១។

photo of ក្រុម​ណាហ្គា​វើ​ល
ក្រុម​ណាហ្គា​វើ​ល ​យកឈ្នះ​ ​ក្រសួង​ការពារ​ជាតិ ២-០

ក្នុងសប្តាហ៍ទី ២០ ថ្ងៃអាទិត្យម្សិលមិញនេះ បឹងកេត បានយកឈ្នះ អគ្គិសនីកម្ពុជា ៥-០ ខណៈដែល អាស៊ីអឺរ៉ុប ក៏បានយកឈ្នះភ្នំពេញក្រោន ៣ ទល់នឹង ២ ផងដែរ ជាហេតុនាំឱ្យពួកគេ មិនធ្លាប់ចាញ់ក្រុមជើងឯក ៦សម័យកាលម្តងឡើយ ក្នុងរដូវកាល ២០១៨នេះ ។​ វេស្ទើនភ្នំពេញ ចាញ់ អង្គរថាយហ្គឺរ ១-៣ ធ្វើឱ្យពួកគេអស់ឱកាសប្រជែងកៅអីបន្តសម្រាប់រដូវកាលក្រោយហើយ។

កាលពីថ្ងៃសៅរ៍ ក្រៅពីណាហ្គាវើល ក៏មានប្រកួតផ្សេងទៀតដែលឃើញថា វិសាខា ឈ្នះអគ្គស្នងការដ្ឋាននគរបាលជាតិ ៤-១ ព្រះខ័នរាជស្វាយរៀង ឈ្នះសូលទីឡូអង្គរ ៥-២ ។

photo of ក្រុម​ណាហ្គា​វើ​ល
ក្រុម​ណាហ្គា​វើ​ល ​យកឈ្នះ​ ​ក្រសួង​ការពារ​ជាតិ ២-០

គួររំលឹកថា នៅសល់តែ ២ប្រកួតទៀតប៉ុណ្ណោះដើម្បីបិទរដូវកាល ២០១៨នេះ មានតែក្រុមកំពូលមួយប៉ុណ្ណោះ នឹងគ្រងជើងឯក រីចំណែកឯវេស្ទើនភ្នំពេញ នឹងត្រូវធ្លាក់ទៅលីគទី២ ដោយស្វ័យប្រវត្តិ ៕