Manchester United Vs Leicester City
Manchester United Vs Leicester City

ក្រុមបិសាចក្រហម Manchester United បានវិលត្រឡប់មករកជ័យជំនះវិញ ហើយបានបញ្ចប់ការមិនស្គាល់ចាញ់របស់ Leicester នៅយុទ្ធនាការប្រកួតរដូវកាលថ្មីនេះក្រោយ លទ្ធផលជ័យជម្នះ១:0នៅក្របខ័ណ្ឌ Premier League សប្តាហ៏ទី៥ នាកីឡាដ្ឋានOld Trafford កាលពីយប់ថ្ងៃសៅរ៏ម្សិលមិញនេះ ។

ក្រោយផ្តួលChelsea ៤-០ នៅថ្ងៃបើកឆាករដូវកាលថ្មីMan.Unitedមិនទាន់ស្គាល់ឈ្នះទេ ក្នុងការប្រកួត ៣ លើកចុងក្រោយរបស់ពួកគេ ។គ្រាប់បាល់ជ័យជំនះរបស់ម្ចាស់ផ្ទះរកបានដោយខ្សែប្រយុទ្ធអង់គ្លេស Marcus Rashford ដោយការស៊ុតបាល់ពិន័យប៉េណាល់ទី១១ម៉ែត្រនៅនាទីទី ៨ បន្ទាប់ពីរូបគេផ្ទាល់ត្រូវបានខ្សែការពារ Leicester កីឡាករ Caglar Soyuncu ធ្វើអោយដួលក្នុងតំបន់គ្រោះថ្នាក់។

Rashford មានឪកាសទាល់បាល់ហ្រ្វីឃីករកបាន មួយគ្រាប់ទៀតនៅតង់ទី ២ ក្នុងរយៈចម្ងាយ ៣០ ម៉ែត្រប៉ុន្តែបាល់ បានប៉ះនិងបង្គោលរបាទី។បញ្ចប់ការប្រកួតក្រុមម្ចាស់ផ្ទះMan.United ១:0 ភ្ញៀវLeicester City ។