ក្រុមបាល់ទាត់គោព្រៃយុវជនអាយុក្រោម ១៩ឆ្នាំរបស់កម្ពុជា នឹងត្រូវបើកទ្វារ​កីឡដ្ឋានជាតិអូឡាំពិក ទទួលភ្ញៀវ​ក្រុម U19 ម៉ាឡេស៊ី នាម៉ោង ៦៖៣០នាទីល្ងាច ថ្ងៃសៅរ៍ ទី០២ ខែវិច្ឆិកាចុងសប្តាហ៍នេះ ក្នុងព្រឹត្តិការណ៍វគ្គជម្រុះប្រចាំទ្វីបអាស៊ី AFC U19 Championship 2020។

ក្រុមបាល់ទាត់គោព្រៃ
ក្រុមបាល់ទាត់គោព្រៃ

គួរជម្រាបថា កម្ពុជា ប៉ះម៉ាឡេស៊ី ជាការប្រកួតទី២ ក្នុងវគ្គសន្សំពិន្ទុប្រចាំពូល G បន្ទាប់ពី U19 ប្រ៊ុយណេ ប្រកួតទល់នឹង U19 កោះម៉ារីណាខាងជើង នាម៉ោង ៣៖៣០នាទីរសៀលនាថ្ងៃដដែលនៅពហុកីឡដ្ឋានជាតិ នៅរាជធានីភ្នំពេញ​។

​គួរបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏ធំប្រចាំទ្វីបអាស៊ី AFC U19 Championship 2020 Qualifiers មាន ៤៦ប្រទេសចូលរួមប្រកួតនោះ យកតែ​១៦ក្រុមប៉ុណ្ណោះដែលមានសិទ្ធិឡើងទៅវគ្គជម្រុះបន្ត។

ក្រុមបាល់ទាត់គោព្រៃ

ដោយក្នុងនោះ កម្ពុជា ត្រូវប្រជែងកៅអីទល់នឹង​៤ប្រទេសផ្សេងទៀតរួមមាន ម៉ាឡេស៊ី ប្រ៊ុយណេ ថៃ និងកោះម៉ារីអាណាខាងជើង ក្នុងខណៈក្រុមលេខក្នុងពូល នឹងត្រូវឡើងទៅលេងជុំផ្តាច់ព្រ័ត្រវគ្គ ១៦ក្រុមចុងក្រោយនៅអ៊ូសបេគីស្ថាន ឆ្នាំក្រោយ គ្រាដែលលេខ២ ល្អក៏ត្រូវបានជ្រើសរើស ដើម្បីបង្រ្គប់កៅអី ដែលជាព្រឹត្តិការណ៍ប្រិយមិត្តជាច្រើនកំពុងតែទន្ទឹងរង់ចាំ ហើយ U19 កម្ពុជា នឹងរំពឹងកែប្រែប្រវត្តិសាស្ត្រធ្វើឱ្យ ៤៦ប្រទេសស្គាល់ពីបាល់ទាត់កម្ពុជាកាន់តែច្បាស់ថា កម្ពុជាខ្លាំងប៉ុណ្ណា?

ក្រុមបាល់ទាត់គោព្រៃ

​មិនតែប៉ុណ្ណោះ សូមកុំភ្លេចចូលរួមទស្សនាដោយផ្ទាល់នៅពហុកីឡដ្ឋានជាតិ និងមានផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ MyTV ផងដែរ៕