ក្រុម កណ្ដុរសរ FC និងក្រុម ឆន្ទៈកីឡា ឆ្ពោះដំណើររបស់ពួកគេបន្ដទៅកាន់វគ្គ 16 ចុងក្រោយនៃពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ខណៈដែលក្រុម Home Sport Youth និងក្រុម ខ្មែរនគរ FC អស់សង្ឃឹមក្នុងការបន្ដដំណើរទៅវគ្គបន្ទាប់ បន្ទាប់ពីក្រុមទាំងពីរបានរបូតគ្រាប់បាល់ច្រើនពេក។

photo of Ganzberg Cup
Ganzberg Cup រដូវកាលទី 3
photo Of Ganzberg Cup
Ganzberg Cup រដូវកាលទី 3

នៅក្នុងការប្រកួតវគ្គ 24 ក្រុមចុងក្រោយសប្ដាហ៍ទី 17 នៃការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 កាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញនេះក៏មិនចាញ់សប្ដាហ៍មុនៗប៉ុន្មានដែរ ការចូលរួមទស្សនាពីសំណាក់បងប្អូនអ្នកស្នេហាវិស័យកីឡាគឺពេញកន្លែងអង្គុយនៅក្នុងទីលាន T-Soccer តែម្ដង។ ការប្រកួតរបស់គូរទាំងពីរកាលពីម្សិលមិញក៏ល្អមើលមិនចាញ់គូរផ្សេងៗប៉ុន្មានដែរ។ ការសម្រុកវាយបកលឿនៗរបស់ក្រុមទាំងអស់ធ្វើអោយការប្រកួតកាន់តែល្អមើលមួយកម្រិតទៀតរហូតធ្វើអោយអ្នកគាំទ្រអង្គុយមិនជាប់កៅអី។ ចូលមកដល់វគ្គ 24 ក្រុមចុងក្រោយនេះក្រុមទាំងអស់ប្រាកដណាស់ច្បាស់ជាបន្ថែមការហ្វឹកហាត់របស់ខ្លួននិងសមត្ថភាពរបស់ក្រុមដើម្បីត្រៀមប្រកួត ជាក់ស្ដែងដូចការប្រកួតកាលពីម្សិលមិញអញ្ចឹងក្រុមទាំងអស់បានប្រើយុទ្ធសាស្រ្ដរៀងៗខ្លួនដើម្បីប្រយុទ្ធនៅលើសមរភូមិវាលស្មៅបៃតងនេះស្វែករកជ័យជំនះដើម្បីឡើងទៅវគ្គ 16 ក្រុមចុងក្រោយ។
លទ្ធផលការប្រកួតកាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញរបស់គូរទាំងពីរនេះគឺ៖
ក្រុម កណ្ដុរសរ FC យកឈ្នះក្រុម Home Sport Youth ដោយលទ្ធផល 7-2។
ក្រុម ឆន្ទៈកីឡា យកឈ្នះក្រុម ខ្មែរនគរ FC ដោយលទ្ធផល 4-2។

ក្រុម កណ្ដុរសរ FC និងក្រុម ឆន្ទៈកីឡា នឹងត្រូវឡើងទៅប៉ះគ្នានៅក្នុងវគ្គ Live Show 16 ក្រុមចុងក្រោយក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3។ ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះនឹងធ្វើឡើងរៀងរាល់រាត្រីថ្ងៃអាទិត្យ ចាប់ពីម៉ោង 8:00 យប់តទៅ និងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ MYTV។ ក្រុមដែលទទួលបានជ័យជំនះក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះនឹងទទួលបានប្រាក់រង្វាន់ជ័យលាភី 15000$ រួមជាមួយនឹងពានរង្វាន់ Ganzberg Cup មួយគ្រឿង។

photo of Ganzberg Cup
Ganzberg Cup រដូវកាលទី 3
photo of Ganzberg Cup
Ganzberg Cup រដូវកាលទី 3

ប្រភព៖ khmernote