fn-2019-10-22-09-01-13-0
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព
Related
Football News
ក្លិប Atletico Madrid បានប្រកាសចែកផ្លូវជាមួយកីឡាករ Sime Vrsaljko ហើយ
ក្លិប Atletico Madrid និងកីឡាករ Sime Vrsaljko បានចែកផ្លូវគ្នាជាផ្លូវការហើយ។ ខ្សែការពារសញ្ជាតិក្រូអាតបានចូលរួមជាមួយ Atletico ពីក្លិប Sassuolo ក្នុងឆ្នាំ ២០១៦ ក្នុងតម្លៃ 14 លានអឺរ៉ូ ខណៈកាលពីពេលថ្មីៗនេះ ក្លិប At.Madrid បានបញ្ជាក់ពីការចាកចេញរបស់គាត់នៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិប បន្ទាប់ពីកិច្ចសន្យារបស់គាត់បានផុតកំណត់នៅបំណាច់ខែមិថុនា។ គួររម្លឹកដែរថា ក្នុងរយៈពេលប្រាំរដូវកាលកន្លងមកនេះ Vrsaljko បង្ហាញខ្លួនសរុបបាន១០០ប្រកួតប៉ុណ្ណោះ ដោយសាររូបគេ មិនសូវទទួលបានការទុកចិត្ត ពីលោកគ្រូ Diego Simeone ឡើយ។ ខណៈកាលពីរដូវកាល២០១៨/១៩ ធ្លាប់ត្រូវបានក្លិបបញ្ជូនឲ្យ Inter Milan ខ្ចីជើងទៀតផង៕
01 Jul 2022
Football News
ផ្លូវការ! Man City នាំយកអ្នកចាំទីមួយរូបពីក្លឹបអាល្លឺម៉ង់
ក្លឹប Manchester City បានធ្វើការប្រកាសជាផ្លូវការនាំយកអ្នកចាំទី Stefan Ortega Moreno ពីក្លឹបអាល្លឺម៉ង់ Arm. Bielefeld នៅក្នុងថ្ងៃនេះ។ Ortega បានព្រមព្រៀងចុះកុងត្រាជាមួយ Man City រយៈពេល៣ឆ្នាំចាប់ពីរដូវកាលថ្មី រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ខាងមុខ។ ក្លឹបអង់គ្លេសបានមកយកកីឡាកររូបនេះដោយ Free Transfer ក្រោយអ្នកចាំទីរូបនេះបានដាច់កុងត្រាជាមួយក្លឹបអាល្លឺម៉ង់ខាងលើ។ Ortega នឹងជាអ្នកចាំទីដៃទី២ របស់ Man City ខណៈ Zack Steffen ជាអ្នកចាំទីដៃទី២ របស់ក្លឹបសព្វថ្ងៃនេះនឹងចាកចេញទៅក្លឹបផ្សេងក្នុងលក្ខខ័ណ្ឌខ្ចីជើង៕
01 Jul 2022
Football News
អតីតគ្រូបង្គោល OGC Nice នឹងមកដឹកនាំ PSG ខណៈ Pochettino ត្រូវបណ្ដេញចេញ
លោក Christophe Galtier អតីតគ្រូបង្គោល OGC Nice នឹងមកដឹកនាំក្លឹប Paris Saint Germain នៅរដូវកាលខាងមុខ ដោយនៅខណៈនេះគឺភាគីទាំងពីរបានព្រមព្រៀងគ្នារួចរាល់ហើយ នឹងប្រកាសជាផ្លូវការនៅសប្ដាហ៍។ នេះបើយោងតាមការចុះផ្សាយរបស់កំពូលអ្នកកាសែត Fabrizio Romano នៅក្នុងថ្ងៃនេះ។ លោក Christophe នឹងមកដឹកនាំក្លឹបបារាំង PSG នេះខណៈលោក Mauricio Pochettino ត្រូវបានបណ្ដេញចេញមុនកុងត្រាព្រមព្រៀងគ្នា ដោយខាងក្លឹបក៏បានព្រមព្រៀងបង់ថ្លៃក្នុងការដេញចេញមុនកុងត្រានេះផងដែរ នឹងប្រកាសជាផ្លូវការក្នុងពេលឆាប់ៗ។ គួរបញ្ជាក់ផងដែរថា អនាគតលោក Pochettino មានការរង្គោះរង្គើចាប់តាំងពី PSG បានធ្លាក់ចេញពីប្រកួត Champions League ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ក្នុងរដូវកាលឆ្នាំ២០២១/២២កន្លងទៅនេះ ដោយឥឡូវនេះគឺដូចមជ្ឈដ្ឋានបាល់ទាត់ទូទៅរំពឹងទុកមែនថាលោកនឹងត្រូវបណ្ដេញចេញ ព្រោះតែ PSG គឺដាក់គោលដៅយកឈ្នះពាន UCL ដូច្នេះបើគ្រូណាមិនបានសម្រេចគោលដៅនេះនឹងត្រូវខាងក្លឹបបញ្ចប់តួនាទី៕
01 Jul 2022
Football News
អតីតគ្រូបង្គោល Barca រូបនេះត្រូវបានតែងតាំងធ្វើជាអ្នកដឹកនាំថ្មីរបស់ Athletic
លោក Ernesto Valverde អតីតគ្រូបង្គោលក្លឹប Barcelona ត្រូវបានតែងតាំងពីគ្រូបង្គោលថ្មីរបស់ក្លឹប Athletic នៅក្នុងថ្ងៃនេះ។ នេះជាលើកទី៣ហើយ ដែលលោក Ernesto ធ្វើជាគ្រូបង្គោលមកដឹកនាំក្លឹប Athletic នេះ ដោយលោកធ្លាប់ដឹកនាំលើកទី១ កាលពីកំឡុងឆ្នាំ២០០២ ដល់ឆ្នាំ២០០៥ និងលើកទី២ ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧។ សរុបទាំងពីរលើកកន្លងមក លោកធ្លាប់ដឹកនាំក្លឹបខាងលើនេះបាន ៣០៤ប្រកួត ឈ្នះ១៣៧ប្រកួត ចាញ់៩៩ប្រកួត និងស្មើ៦៨ប្រកួត ដោយឈ្នះបានពាន Super Cup ១ដងកាលរដូវកាលឆ្នាំ២០១៥/១៦ និងជួយឲ្យក្រុមនេះចូលរួមលេងក្នុង Europa League និង Champions League ផងដែរ៕
01 Jul 2022
Football News
Lukaku មកដល់ Inter Milan ហើយនឹងធ្វើតេស្តសុខភាពមុនចុះកុងត្រាជាផ្លូវការ
ខ្សែប្រយុទ្ធ Romelu Lukaku បានមកដល់ Inter Milan ហើយនៅក្នុងថ្ងៃនេះ ដោយនឹងទៅធ្វើតេស្តសុខភាព មុនពេលចុះកុងត្រាខ្ចីជើងជាផ្លូវការ។ កីឡាកររូបនេះនឹងទៅលេងចេញពី Chelsea ទៅលេងឲ្យ Inter Milan វិញក្នុងលក្ខខណ្ឌជើងក្នុងរយៈពេល១ឆ្នាំ ក្នុងរដូវកាលឆ្នាំ២០២២/២៣ ដោយមិនមានលក្ខខណ្ឌ ទិញយក និងបន្តកុងត្រាអ្វីទាំងអស់។ Inter Milan បានចំណាយត្រឹម ៨.៥លានដុល្លារប៉ុណ្ណោះក្នុងការខ្ចីជើង Lukaku មកកាន់ក្លឹបខ្លួនវិញនៅក្នុងរដូវកាលថ្មីនេះ ខណៈកាលពីរដូវកាលមុនក្លឹបនេះបានលក់កីឡាករនេះទៅឲ្យ Chelsea បានក្នុងតម្លៃជាង ១២០លានដុល្លារ។ ក្រោយចប់កុងត្រាខ្ចីជើងខាងលើ Lukaku នឹងត្រលប់មក Chelsea ដោយមានកុងត្រារហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦៕
30 Jun 2022
Football News
Lautaro មិនចាកចេញពី Inter Milan ទេទោះមានពាក្យចចាមអារ៉ាម Spurs ចង់បាន
ភ្នាក់ងារកីឡាកររបស់ ខ្សែប្រយុទ្ធ Lautaro Martinez បាននិយាយទៅកាន់សារព័ត៌មាន Camano នៅក្នុងថ្ងៃនេះថា កីឡាករនេះមិនចាកចេញពីក្លឹប Inter Milan នោះទេទោះមានពាក្យចចាមអារ៉ាមថា ក្លឹប Tottenham Hotspur ដាក់សំណើចង់បានក៏ដោយ។ បើតាមការចុះផ្សាយរបស់ Fabrizio Romano។ ភ្នាក់ងារបាននិយាយថា៖” មិនសមហេតុផលទេដែល Lautaro នឹងចាកចេញពី Inter ព្រោះគេកំពុងនៅស្ថិតនៅកម្រិតកំពូលនៅក្លឹបហ្នឹង ហើយគេមានអារម្មណ៍ថាអ្នកគាំទ្រជាច្រើនពេញចិត្តគេ។ ច្បាស់ណាស់ Lautaro គេកំពុងពេញចិត្តនឹងនៅ Inter Milan “។ Lautaro នៅមានកុងត្រាជាមួយ Inter Milan រហូតដល់ឆ្នាំ២០២៦ ដោយកាលពីរដូវកាលឆ្នាំ២០២១/២២ កីឡាករនេះចូលលេងបាន ៤៩ប្រកួត និងស៊ុតចូល២៥គ្រាប់៕
30 Jun 2022