យោងតាមគេហទំព័រ Le10Sport បានអោយដឹងថាក្រុម Arsenal ត្រូវបានគេរាយការណ៍ថាអស់សង្ឃឹមក្នុងការនាំយកកីឡាករ Eduardo Camavinga របស់ក្លិប Rennes  ទៅកាន់ទីក្រុងឡុង។

ខ្សែបម្រើសញ្ជាតិបារាំង Eduardo Camavinga មានបាយការណ៍ថាក្រុមធំៗជាច្រើនបានចាប់អារម្មណ៍រូបគេរួមមានក្រុម Real Madrid, Manchester United និង Paris Saint-Germain ។

Eduardo Camavinga
Eduardo Camavinga

ទន្ទឹមនឹងនេះបើយោងតាម Mundo Deportivo បានឱ្យដឹងថា Barcelona ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករវ័យ ១៨ រូបនេះដើម្បីយកជំនួសកន្លែង Sergio Busquets ដែលមានវ័យកាន់តែច្រើនទៅហើយ ។