ក្រុម Aston Villa ខិតជិតទិញបានខ្សែការពារ Lucas Digne របស់ក្រុម Everton ហើយ
13 Jan 2022 - 03:19:02 SHARE
ក្រុម Aston Villa ក្រោមការដឹកនាំរបស់លោក Steven Gerrard កំពុងស្វះស្វែងទិញកីឡាករថ្មីចូលខ្លាំងមែនទែនដោយពួកគេកៀកនឹងនាំយកសមាជិកទី២ម្នាក់ទៀតមករួមក្រុមហើយ។

ខ្សែការពារ Lucas Digne របស់ក្រុម Everton ត្រូវបានគេដឹងថាយល់ព្រមផ្ទេរមកលេងនៅ Aston Villa ហើយ ដោយមានតម្លៃខ្លួនប្រមាណ២៥លានផោន។ កីឡាករសញ្ជាតិបារាំងរូបនេះ គឺជាកីឡាករទី២ហើយសម្រាប់ក្រុមរបស់លោក Gerrard ដែលនាំចូល បន្ទាប់ពីលោកទើបតែចុះកុងត្រាខ្ចីជើងយក Coutinho បានពីក្រុម Barcelona ថ្មីៗនេះដែរ។
ដោយការកសាងក្រុមនេះ ត្រូវបានគេមើលឃើញថាក្រុម Aston Villa មានមហិច្ឆតាធំដែរសម្រាប់រដូវកាលថ្មីខាងមុខ។ លោក Gerrard បានទិញកីឡាករថ្មីចូល ខណៈដែលសមាជិកបច្ចុប្បន្នដែលមានស្រាប់ ក៏មើលឃើញថាមានទម្រង់លេងល្អប្លែកពីមុនផងដែរ។ ពួកគេ បច្ចុប្បន្នអាចនិយាយបានថាផុតពីតំបន់គ្រោះថ្នាក់ទៅហើយ តាំងពីអតីតកីឡាករ Liverpool មកដឹកនាំ៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព