ការប្រកួតបានចាប់ផ្តើមយ៉ាងល្អសម្រាប់ក្រុមរបស់លោក Diego Simeone ដោយនៅនាទីទី ៥ កីឡាករ Yannik Carrasco បានរកគ្រាប់បាល់នាំមុខអោយក្រុម Atletico ក្នុងនាមជាក្រុមភ្ញៀវ ។

Héctor Herrera
Héctor Herrera

ប៉ុន្តែក្រុម Real Betis បានរកគ្រាប់បាល់តាមស្មើវិញនៅនាទីទី ២០ ហើយអ្នកស៊ុតបាល់បញ្ចូលទីដោយ Cristian Tello នៅពេលបញ្ជប់តង់ទី ១ លទ្ធផលមិនផ្លាស់ប្តូរទេ ។

Yannik Carrasco
Yannik Carrasco

នៅក្នុងការប្រកួតកាលពីថ្ងៃអាទិត្យនៃការប្រកួតដណ្តើមជើងឯកលីកអេស្ប៉ាញក្នុងសប្ដាហ៍ទី ៣០ នេះ Betis បានធ្វើជាម្ចាស់ផ្ទះអោយក្រុមភ្ញៀវ Atletico Madrid ហើយក្រុមទាំងពិរ បានបញ្ចប់លិទ្ធផលដោយគ្មានអ្នកឈ្នះបានត្រឹម ១ ស្មើ (១ – ១) បានធ្វើអោយក្រុម Atlético Madrid ឡើងកំពូលតារាង ដោយឈរពីលើក្រុមលេខ ២ Real Madrid តែ ១ ពិន្ទុប៉ុណ្ណោះ នឹង ឈរពីលើក្រុមលេខ ៣ ចំនួន ២ ពិន្ទុ ។

Cristian Tello
Cristian Tello

បន្ទាប់ពីប្រកួតសប្ដាហ៍ទី ៣០ ក្រុម Atletico មាន ៦៧ ពិន្ទុ Real Madrid ៦៦ និង Barcelona ៦៥ ។ Sevilla ឈរនៅលេខ ៤ មាន ៥៨ ពិន្ទុហើយ Real Sociedad និង Betis ស្ថិតនៅលេខ ៥ និងលេខ ៦ រៀងៗខ្លួន។ ពួកគេមាន ៤៧ ពិន្ទុតិចជាង ។

Guido Rodríguez
Guido Rodríguez