photo of Avatar FC
Avatar FC

តាមរយះសារពត៌មានរបស់ក្រុមការងារ Khmernote កាលពីព្រឹកមិញនេះបានធ្វើបទសំភានស៍ជាមួយនឹងក្រុម​ Avatar FC ដែលត្រូវប៉ះជាមួយនឹងក្រុម​ បញ្ចុះខែលកំពង់ឆ្នាំង នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 3 ខាងមុខ។

photo of Avatar FC
Avatar FC

នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកតំណែងក្រុម Avatar FC នេះគាត់បានប្រាប់មកកាន់ក្រុមសារពត៌មាន Khmernote ថា៖  នៅក្នុងថ្ងៃប្រកួតជាមួយនឹងក្រុម បញ្ចុះខែលកំពង់ឆ្នាំង នោះគាត់នឹងប្រើកីឡាករទាំង 13 នាក់របស់គាត់អោយមានឱកាសចូលលេងទាំងអស់គ្នា។ ចំពោះការយល់ឃើញចំពោះក្រុម បញ្ចុះខែលកំពង់ឆ្នាំង វិញគាត់យល់ឃើញថា៖ ក្រុម បញ្ចុះខែលកំពង់ឆ្នាំង គឺជាក្រុមដែលសំបូរកីឡាករក្មេងៗច្រើន ហើយថែមមានការលេងរបស់ក្រុម បញ្ចុះខែលកំពង់ឆ្នាំងក៏ខ្លាំងគ្រាន់បើដែរ។ ចំពោះក្រុម Avatar FC វិញ នេះគឺជារដូវកាលដំបូងដែលក្រុមរបស់គាត់បានដាក់ឈ្មោះចូលរួមប្រកួត ខណៈដែលក្រុមរបស់គាត់ធ្លាប់តែមានបទពិសោធន៍លើតារាងធំតែប៉ុណ្ណោះ។ ក្រុម Avatar FC មានសង្ឃឹម 60% ក្នុងការប្រកួតយកឈ្នះក្រុម បញ្ចុះខែលកំពង់ឆ្នាំង នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 3 ខាងមុខនេះ។